ប្រាសាទតាមាន់ធំកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា នៅក្នុងសម័យអាណាចក្រអង្គរ ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក។ ប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទ គេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូង ហើយប្រសិនបើគេចេញពីខ្លោងទ្វារប្រាសាទ គេអាចធ្វើដំណើរលើផ្លូវបុរាណ ដែលមកពីរាជធានីអង្គរ ចំណែកនៅខាងក្រោមមានស្រះទឹកបុរាណមួយ។