ផ្ទះប៉ិតបុរាណខ្មែរ អាយុលើស ១០០ឆ្នាំ នៅទឹកដីខេត្តបាត់ដំបង

Post by admin

08:50 - 12/06/2024

Comment

ផ្ទះ​ប៉ិត​ គឺ​ជា​ផ្ទះ​បុរាណ​មួយ ដែល​មាន​អាយុកាល​ប្រមាណ ១០០ឆ្នាំ​មក​ហើយ​។ ផ្ទះប៉ិត​ជា​ប្រភេទ​ផ្ទះ​បុរាណ​មួយ​របស់​ប្រជាជន​កម្ពុជា​ពី​សម័យ​មុន​ដោយ​ប៉ិត មាន​ន័យ​ថា​ហោ​ណាំង (រានហាល) នៅ​ខាង​មុខ។ ផ្ទះ​នេះ​មាន​ជណ្ដើរ​ពីរ​គឺ ខាងមុ​ខ​ធ្វើ ពី​ថ្ម រី​ឯ​ខាង​ក្រោយ​ធ្វើ​ពី​ឈើ ​និង​មាន​សសរ​ ៣៦​ដើម​សុទ្ធ​តែ​ធ្វើ​ពី​ឈើ​ផ្ចឹក​ទាំងអស់។ ផ្ទះ​នេះ​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កន្លែង​សម្រាប់​បោក​ស្រូវ​ដាក់​សម្ភារៈ​ហើយ​ និង​ធ្វើ​ជា​ផ្ទះ​បាយ​រួម ដែល​ជា​ហេតុ​បណ្ដាល​អោយ​ខូចខាត​អស់​ពាក់​កណ្ដាល​នៅ​ផ្នែក​ខាង​ក្រោយ។ផ្ទះបុរាណស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំងាយ២គម ពីសាលាខេត្ត បាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្នោះ ដែលអាចទស្សនា បាន។ បច្ចប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបី​ជំនាន់​មក​ហើយ។ អាស្រ័យ​ហេតុ​នេះ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ទៅ​លេង​ខេត្ត​បាត់ដំបង គួរ​កុំ​ឲ្យ​រំលង​ការ​ទស្សនា​ផ្ទះ​បុរាណ​ដែល​មាន​អាយុកាល​ដ៏​យូរលង់​នេះ។

ទីតាំង៖ ភូមិស្វាយឆ្អេះ ឃុំវត្តគរ ស្រុកបាណន់ ខេត្តបាត់ដំបង
📌ផែនទី៖ https://maps.app.goo.gl/CK4yQEf9WUgRig6y7