ឡឺវ៉តធឺវីឡា ជាវីឡាលំដាប់កំពូលមួយរបស់ខេត្តសៀមរាប ស្ថិតនៅចំកណ្តាលក្រុង ដោយគ្រាន់តែដើរ ៣នាទីពីផាប់ស្រ្ទីត និងផ្សាររាត្រី។ ជាមួយនឹងបន្ទប់ម៉ាស៊ីនត្រជាក់ចំនួន១៥បន្ទប់ ដែលបន្ទប់នីមួយៗមានបន្ទប់ទឹកឯកជនដែលមានទឹកផ្កាឈូកក្តៅ-ត្រជាក់ ទូរទស្សន៍ខ្សែកាប និងប្រព័ន្ធអ៊ីធឺណេតឥតគិតថ្លៃ និងទូរទឹកកកខ្នាតតូច។ មានហាងកាហ្វេដ៏ទាក់ទាញមួយនៅក្បែរនោះ ដែលអ្នកអាចទទួលទានអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច ជាមួយកាហ្វេដែលមានរសជាតិឆ្ងាញ់ និងភេសជ្ជៈជាច្រើនមុខទៀត។