បើធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៤ ឆ្ពោះទៅ ខេត្តព្រះសីហនុ ដល់គីឡូម៉ែត្រលេខ ១៣៥ លោកអ្នកនឹងបាន ឃើញផ្លាកធំមួយនៅខាងឆ្វេងដៃ ដាក់ថា ពិកនិក ទាំងអក្សរខ្មែរ និង អង់គ្លេស រមណីយដ្ឋានពិកនិកស្ថិតនៅក្នុង ភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ រមណីយដ្ឋាន ពិកនិក កំពុងលាក់ខ្លួនក្បែរជើងភ្នំមួយ រំលេច ទេសភាពដ៏ស្រស់ត្រកាលកម្រមាន នៅទីនោះវាយោយ៉ាងត្រជាក់ បានមកពីធម្មជាតិជុំជិតបក់ផាត់ប៉ះរូបកាយធ្វើឱ្យយើងមានអារម្មណ៍ ជ្រះថ្លា និង រីករាយក្រៃលែង រួមជាមួយអាហារគ្មានជាតិគីមីដែលដាំ ផ្ទាល់ក្នុងរមណីយដ្ឋាន ពិកនិក នឹងធ្វើឱ្យអ្នកប្លែកក្នុងអារម្មណ៍ មិនខានឡើយ ។ លក្ខណៈពិសេសរបស់រមណីយដ្ឋានគឺមានម្ហូបអាហារដែលធ្វើឡើង ដោយបន្លែក្នុងរមណីយដ្ឋានផ្ទាល់ រួមជាមួយកន្លែងស្រូបយកខ្យល់ អាកាសបែបធម្មជាតិ សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ ។ លើសពី នេះ អ្នកអាចបោះតងស្នាក់នៅនាពេលរាត្រី អាចជួលកង់ជិះដល់ ឡើងលើចង្កេះភ្នំ ព្រមទាំងទស្សនាចម្ការបន្លែធម្មជាតិជាច្រើនហិកតា នៅក្នុងរមណីយដ្ឋានទៀតផង ៕
📍Google Map : https://www.popular.com.kh/tours/107151.html/