ព្រះថោង និងនាងនាគ

Post by admin

08:11 - 28/03/2024

Comment

នាងនាគ រឺ ព្រះនាងធារាវត្តី ជាព្រះមហេសីរបស់ព្រះថោង ពីឆ្នាំ ២៦៧ មុន គ.ស. បើតាមរាជពង្សាវតារខ្មែរ។ ព្រះនាងគឺជាបុត្រីស្ដេចភុជង្គនាគ ដែលកាលណោះពើបប្រទះជាមួយព្រះថោងនៅលើកោះគោកធ្លក។ ព្រះនាមពេញសំរាប់រាជ្យ សម្ដេចព្រះវគវត្ដី ក្សត្រី គាប់ លក្ខណ៍ ឯក អគ្គ ទេវី ។

ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវ ហត់ អស់ កម្លាំង ព្រះអង្គ ចូល ទៅ សម្រាក ក្រោម ដើម ធ្លក ដល់ ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយ មិន អាច វិល ត្រលប់ មកវាំង ប្រាសាទ បាន ព្រះ ថោង ក៏ ទ្រង់ សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រា នោះ នា រាត្រី ដ៏ សែន ស្ងាត់ ជ្រងំ ព្រះ នាង ធារា វត្ដី បុត្រី សេ្ដច ភុជង្គ នាគ បាន នាំ អស់ ពួក ភី លៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះ ថោង ទត យល់ ឃើញ ព្រះ នាង កាល ណា ក៏ លប លួច ចាប់ ចិត្ដ ប្រតិ ព័ទ្ធ ស្នេហា ភ្លាម ។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះ ថោង និង នាង នាគ ក៏ ចាប់ ផ្ដើម មាន ចិត្ដ ស្នេហា ស្មោះ ស្ម័គ្រ នឹង គ្នា ទៅ វិញទៅមក។

ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការ គ្រប់ បែប យ៉ាង មក រង់ ចាំ នៅ ត្រង់ ទីក ន្លែង ដដែល ។ ចំណែក ព្រះ នាង ធារា វត្ដី កាល បើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាម ដំណើរ ទូល ថ្វាយ ព្រះ បិតា និង ព្រះ មាតា។ ស្ដេច ភុជង្គ នាគ មិន បាន យល់ ជំទាស់ ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរ គោល បំណង របស់ កូន ។

ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាង បរិ បូណ៌ ឥត មាន ខ្ចោះ ឥត មាន ខ្វះ ត្រង់ ណា យក មក ទុក ត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និង អគ្គម ហេសី បាន យាង ចេញ មក ត្រង់ កន្លែង ដើម ធ្លក មែន បាន យល់ ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់ លុត ជង្គង់ ក្រាប ថ្វាយ បង្គំ ដោយ ក្ដី គោរព ។ ស្ដេច ភុជង្គ នាគ និង មហេសី ពេញ ចិត្ដ ត្រេក អរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បាន រៀប ចំ អភិ សេក កូន ស្រី កូន ប្រុស ជា គូស្វាមី ភរិយា ត រៀង មក ។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាន នាំ ពល រេហ៍ សេនា បឺត ពង្រីង ទឹក សមុទ្រ បង្ក បង្កើត អោយ កើត បាន ជា ដី ស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទ វាំង តូច ធំ ទុក ថ្វាយ ជា ច្រើន ។

ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស ២៧៧ ឆ្នាំ ម្សាញ់ ត្រូវ ជា ឆ្នាំ ២៦៧ មុន គ.ស ។ កាល នោះ ព្រះ ថោង បាន ព្រះ ជន្ម ៤៦វស្សា។

ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះ អង្គ បាន ទទួល គោ រម្យ នាម ជា ព្រះ បាទ សម្ដេច កុម៉ែ រាជ សេដ្ឋា ធម្មិក វរោត្ដម បថម ខេមរា ខត្ដិ យា វង្ស សកូល កំពូល ក្រុង កម្ពុជា ធិបតី សិរិ យស សោភា បវរ រាជ ធានី បូណ៌មី ឧត្ដម មហា ដ្ឋាន" ។ ព្រះ អគ្គ មហេសី នាង នាគ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគវត្ដីក្សត្រី គាប់ លក្ខណ៍ ឯក អគ្គ ទេវី ។ ពិធី បុណ្យ អភិ សេក ចប់ សព្វ គ្រប់ កាល ណាស្ដេចភុជង្គនាគ និង ព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់ ចុះ ទៅ ព្រះ នគរ វិញ ដើម្បី ជូន ដំណើរ ព្រះ បិតា ព្រះ មាតា ក្មេក ចុះ ទៅ ស្ថានភុជង្គនាគ ព្រះថោង ឬ ព្រះបាទសម្ដេចកុម៉ែរាជ បានចាប់ តោង ស្បៃ នាង នាគ ចុះ ទៅ តាម ទៅ ជា មួយ ដែរ ។ កាល នោះ ព្រះ ថោង រៀប ចំ សាង សង់ ព្រះ បរមរាជវាំង គង់នៅមហានគរធំ ឬ មហានគរ ឬ អង្គរ ដែលជាកន្លែង ដើម ធ្លក បាន ដុះ ។

សង្គ្រាមនឹងចាមនៅក្នុងរាជ្យរបស់ព្រះនាង និងស្វាមី បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេច ចាម ដែល ច្បាំង ចាញ់ ព្រះ ថោង កាល ពី លើក មុន បាន លើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាម អស្សាជ័យរាជ ដោយ មាន កូន ប្រុស ប្រាំ នាក់ ធ្វើ ជា មេ ទ័ព ជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសាក់។

ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួម ផង បាន មក ចោម ព័ទ្ធ ទី ក្រុង មហា នគរ ។ ពេល នោះ ព្រះកុម៉ែ រាជ បានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូល ថា បើ យើង ច្បាំង តប នឹង សត្រូវ ក៏ បាន ដែរ តែ ប្រជា ពល រដ្ឋ យើង នឹង ត្រូវ ស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិច កិច្ច កល ជា ចាញ់ ខ្លាច ចាម ហើយ នាំ គ្នា វាយ សម្រុក បើក ផ្លូវ នាំ គ្រួសារ រត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេច ខ្លួន ហើយ នាំគ្នា មក តាំង ទី ក្នុង មហា នគរ ជា មិន ខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារ សត្រូវ យក ជ័យ ជម្នះវិញ ។

ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយ ជំរុំ នៅ "នគរ រាជ សីមា។ ព្រះ អង្គ ក៏ ចាប់ ផ្ដើម រៀប ចំ កង ទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យ សង្រ្គាម ។ ទ័ព ចាម ដូច ដែល ព្រះ អង្គ បាន គិត មែន បាន នាំ គ្នា មក តាំង ទី នៅ ក្នុង ព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ ដោយមាន ជំ នួយ ពី ទ័ព នាគ បាន លើក ទ័ព ទៅ វាយ ប្រហារ កំចាត់ ទ័ព ចាម ធ្វើ អោយ បរា ជ័យ រត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួស យ៉ាង ទម្ងន់ ហើយ ក៏ បាន បាត់ បង់ ជីវិត ក្នុង គ្រា ចម្បាំង នោះ ទៅ ។ រី ឯ កូន ប្រុស ទាំង ប្រាំ នាក់ របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូន ស្ដេច ចាម ទាំង ប្រាំ នាក់ បាន ទទួល ខ្លួន ចុះ ចាញ់ សុំ ចំណុះ និង សុំបម្រើព្រះ ថោង រៀង រហូត ត ទៅ។

ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះសុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយ មាន ទី តាំង នៅ លើ ភ្នំ បា យ៉ង់ កោ ព្រះ សុរិយោទេវេស អោយ ទៅ គ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ  អោយ ទៅ គ្រប់ គ្រង ស្រុក លើក ដែក ព្រះ សុរិយាវរមិន្ទ អោយ ទៅ គ្រប់ គ្រង ស្រុក ត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង។

នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅ ទិស ខាង លិច ទៅ ដល់ ស្រុក គោក អង្រ្កង ឬ ស្រុក យួន នៅ ទិស ខាង កើត ទៅ ដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិស ខាង ត្បូង ទល់ និង សមុទ្រ ។

មួយផ្នែកទៀត នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញ ប្រកប មុខ របរ ក្នុង ស្រុក ខ្មែរ មាន ដូច ជា សៀម លាវ យួន ជា ដើម ។ សៀម ចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ ត្រី កន្ធរ យក មក ប្រលាក់ ហាល ។ ជា រៀង រាល់ ឆ្នាំ ជន ជាតិ សៀម ទាំង នោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្រ បុរីមក ថ្វាយ ព្រះ មហា ក្សត្រ ខ្មែរ សម្ដេច ព្រះ កុម៉ែ រាជ ជា សួយ សារ អាករ ។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយ ជា រៀង រាល់ ឆ្នាំ ក៏ តែង តែ នាំ យក សំពត់ សូត្រ សំពត់ ព្រែ មក ថ្វាយ ព្រះរាជាជាសួយសារអាករដែរ។

Google Map:https://maps.app.goo.gl/hbicV7xXDC5P23646