ភ្នំកំពង់ត្រាច កំពត

Post by admin

13:12 - 11/06/2024

Comment

ភ្នំកំពង់ត្រាចគឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត។ មានទីតាំងនៅស្រុកកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។ ហើយប្រជាពលរដ្ឌ ក៍បានអោយដិងថា នៅក្នុងរ៉ូងភ្នំ មានសិលាចរិកជាច្រើន ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មាន ភ្នំថ្ម ពុំសូវមានរុក្ខជាតិប៉ុន្មានទេ ជារមណីយដ្ឋានរូងភ្នំ ប្រកបដោយ ល្អាងតូចធំជាច្រើន។គឺវាមានចំនុចសំខាន់ៗ នេះហើយ ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយ រមណីយដ្ឋានភ្នំកំពង់ត្រាចនេះគឺមានល្អាងជាច្រើន ក្នុងចំណោមល្អាងទាំងនោះ ភាគច្រើនប្រជាជនរៀបចំសំរាប់ធ្វើជា កន្លែងប្រារព្វធ្វើពិធីបុណ្យទាន ឫ ជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់ របស់ប្រជាជនទាំង ខ្មែរ ចិន វៀតណាម។ នៅទីនោះ មានល្អាងមួយ មានវិជ្ជមាត្រប្រមាណ ៣០​ ម៉ែត្រ ហើយដីនៅទីនោះ មានពណ៌៧ផ្សេងៗគ្នា ព្រមទាំងមានល្អាងតូចៗ បីបួន។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃ ធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫ វត្ថុ។ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅ ល្អាងវាលស្រែ ១០០ និង ល្អាងថ្មដុះ។ នៅតាមល្អាងទាំងនោះបានបន្សល់ទុកនូវស្នាមថ្នាំពណ៍ផ្សេងៗនៅឡើយ។ កាលពីសម័យមុនទសវត្សឆ្នាំ ៧០ គេបានរៀបចំកន្លែងនោះធ្វើជាកន្លែងថតភាពយន្តមួយដ៏សំខាន់។ នៅទីនោះ នៅជើងភ្នំខាងមុខមានវត្តរបស់ប្រជាជន​ ចិន វៀតណាម ហើយនៅមុខផ្លូវចូលមាត់រូង មានវត្ត ព្រះពុទ្ធសាសនាខ្មែរមួយដែរ បច្ចុប្បន្ន ព្រះសង្ឃគណៈកម្មការវត្តបាននាំគ្នារៀបចំថែរក្សាបណ្តាល្អាងនោះ ជាប្រចាំ។ហើយក្នុងនាមខ្ញុំជាកូនខ្មែរ ដែលជាសមាជិកម្នាក់ រស់នៅស្រុកកំពង់ត្រាចនោះ ខ្ញុំក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែលមានប្រជាប្រិយភាពសំរាបយើង ទាំងអស់គ្នា គ្មានថ្ងៃសាបសូន្យរៀងរហូត....។ ស្រុកកំពង់ត្រាចជាស្រុកមួយដែលមានភាព ល្បីល្បាញក្នុង ខេត្តកំពត។ ប្រជាជនក្នុងស្រុកប្រមាណ៧០% ជាកសិករ ១០%ជាអាជីវករ និង២០%ជានាក់បំរើការរដ្ឋ។សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធា។ ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះផ្ទះរបស់ប្រជាជនជាច្រើនប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។និងមានតំបន់ទេសចរណ៍ជាច្រើនទៀតដែលយើងមិនបានដឺង។ ស្រុកកំពង់ត្រាចជាស្រុកមួយនៃខេត្តកំពត ដែលមានព្រំព្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម។

📍Google Map : https://maps.app.goo.gl/kwPFK16ns8BjTC428