ភ្នំជញ្ជាំង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិគាប ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ដែលមានចំងាយប្រមាណជា៣គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាល្អាងភ្នំ ទេសភាពព្រៃភ្នំ។ ភ្ញៀវទេសចរអាចទស្សនាល្អាងភ្នំ ទស្សនាទេសភាពព្រៃភ្នំ។