ភ្នំអណ្ដូងស្នេហ៍ ខេត្ត​មណ្ឌលគិរី

Post by admin

16:19 - 13/06/2024

Comment

 មានស្នេហ៍ពិតមិនគួររំលង ភ្នំថ្មី១ នៃខេត្តភាគឦសាន ទាំងស័ក្ដិសិទ្ធិ ហើយទេសភាពក៏ស្អាត គឺភ្នំ​អណ្ដូង​ស្នេហ៍ មាន​ទីតាំង​ក្នុង​ភូមិ​ដាក់ដាំ ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។ ​ប្រភព​ពី​ហ្វេសប៊ុក​ខេត្ត​មណ្ឌលគិរី បាន​សរសេរ​ថា បើ​តាម​ចាស់​ៗ​បាន​ប្រាប់​ត​គ្នាថា ​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ។​