ភ្នំ​ពោន ខេត្តកែប

Post by admin

14:07 - 29/03/2024

Comment

ភ្នំ​ពោន អំណោយ​ផល​ល្អ​សម្រាប់​ការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ដោយ​សារ​ជា​កន្លែង​មាន​ធម្មជាតិ​ព្រៃ​ព្រឹក្សា​យ៉ាង​ស្រស់​បំព្រង​ព្រម​ទាំង​មាន​ឆ្នេរ​មាន​ខ្សាច់​យ៉ាង​ល្អ​ស្អាត​ជាប់​នឹង​មាត់​សមុទ្រ​និង​អាកាសធាតុ​បរិសុទ្ធ​បក់​មក​គ្រប​ដណ្ដប់​គ្រប់​រដូវ​កាល។

ទន្ទឹម​នឹង​នេះ ​នៅ​លើ​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា “វត្ត​សត្ថា​ធម្មវិហារ” ដែល​មាន​ព្រះ​ពុទ្ធ​រូប​យ៉ាង​ធំ ​កម្ពស់​៤​ម៉ែត្រ​២​តឹក តម្កល់​លើ​រតនៈ​បល្ល័ង្ក អាច​ឲ្យ​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​កសាង​កុសល​ទាន​យ៉ាង​ជ្រះ​ថ្លា។ អ្នក​ទេសចរ​មិន​ត្រឹម​អាច​លំហែ​កម្សាន្ត ស្រូប​យក​ខ្សល់​បរិសុទ្ធ​ពី​លើ​កំពូល​ភ្នំ​យាង​ត្រជាក់​ចិត្ត មើ​ល​ទេសភាព​ព្រៃ​ព្រឹក្សា​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​បុណ្យ​កុសល​ ដោយ​ចិត្ត​ជ្រះ​ថ្លា​នៅ​វត្ត​ ភ្នំពោន ​បាន​ថែម​ទៀត៕

ភ្នំ​ពោន ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មាត់​សមុទ្រ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ភ្នំ​លាវ ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។ 

📌ផែនទី៖ https://maps.app.goo.gl/kCHYJBouZpQwjT4s7