ខេត្តប៉ៃលិន ៖ នណាៗក៏ដឹងដែរថា «ភ្នំយ៉ាត» គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយដ៏ស្រស់ស្អាតនៅក្នុងខេត្តប៉ៃលិន ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅក្បែរវត្តរតនសោភ័ណហៅវត្តកោងកាង កន្លែងទេសចរណ៍មួយនេះ គឺជាបេះដូងនៃខេត្តប៉ៃលិន។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរទាំងឡាយ ដែលចេញ-ចូល មកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ដើម្បីគយគន់មើលសំណង់ប្រវត្តិសាស្ត្រមួយចំនួន ដែលនៅជាប់នឹងជើងភ្នំយ៉ាតតែម្តង ដូចជាប្រាសាទ ទ្វារ៨ទិស និងព្រះចូឡាមុនីចេតីយតែម្តង។