ភ្នំ​វល្លិ ខេត្តកែប

Post by admin

14:00 - 29/03/2024

Comment

ភ្នំ​វល្លិ បាន​ក្លាយ​ទៅ​ជា​តំ​បន់​គួរ​ឱ្យ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ពាក់​កណ្តាល​ទស​វត្សរ៍​ឆ្នាំ​ ១៩៩០​ ពោល​គឺ​តាំង​ពី​តំ​បន់​នេះ​ត្រូវ​ខ្មែរ​ក្រ​ហម​ធ្វើ​សមា​ហរណ​កម្ម​ ចូល​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​មក​ម៉្លេះ ​ពិ​សេស​ទី​នេះ​មាន​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​បរ​ទេស​ ដោយ​សារ​តែ​នៅ​ភ្នំ​វល្លិ​ជា​កន្លែង​ដែល​មេ​បញ្ជា​ការ​ខ្មែរ​ក្រ​ហម​ម្នាក់ ​ឈ្មោះ ​ឈូក ​រិន​ សម្លាប់​ចំ​ណាប់​ខ្មាំង​លោក​ខាង​លិច​បី​នាក់​។ សព្វ​ថ្ងៃ​ផ្នូរ​របស់​ជន​បរ​ទេស​ទាំង​បី​នាក់​ដែល​មាន​បា​រាំង​ អង់​គ្លេស​ និង ​អូ​ស្ត្រា​លី​ នៅ​ក្នុង​ភូមិ​ចម្ការ​បី ​ឃុំ​ភ្នំ​វល្លិ ​ស្រុក​ដំ​ណាក់​ចង្អើរ ​បាន​ក្លាយ​ទៅ​ជា​កន្លែង ​ជា​ទី​ចាប់​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​ បរ​ទេស​។ ចំ​ណុច​ដែល​ជា​ទី​ចាប់​អា​រម្មណ៍​ថ្មី​មួយ​ទៀត​នោះ​ គឺ​ចម្ការ​ម្រេច​នៅ​ភ្នំ​វល្លិ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​មក​ពី ​អា​មេ​រិក​ និង​ បា​រាំង​ ឱ្យ​ចង់​មក​ទស្ស​នា​ទេស​ភាព​ដ៏​ស្រស់​ត្រ​កាល​នៃ​ចម្ការ​ម្រេច ​ចម្ការ​ទុ​រេន ​ចម្ការ​ស្វាយ​ ៘​

ភ្នំ​វល្លិ ​ដោយ​ចេញ​ពី​ទី​ប្រ​ជុំ​ជន ​កំ​ពង់​ត្រាច​ឆ្ពោះ​ទៅ​កែប​បាន​ប្រ​មាណ​ជិត​ ១០​ គី​ឡូ​ម៉ែត្រ​ នឹង​បាន​ឃើញ​ស្លាក​សញ្ញា​ចូល​ភ្នំ​វល្លិ​នៅ​ខាង​ស្តាំ​ដៃ ​ហើយ​បន្ត​ដំ​ណើរ​តែ​ជាង ​៥​ គី​ឡូ​ម៉ែត្រ​ទៀត​ នឹង​បាន​ដល់​ភ្នំ​វល្លិ​។

📌ផែនទី៖ https://maps.app.goo.gl/3LJvjU7ixLgBopocA