មានទីតាំងនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងចម្ងាយ ១៧គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ ។ នៅ លើកំពូលភ្នំសន្ទុក ក៏មានប្រាសាទបុរាណរាងជាពីរ៉ាមីតធ្វើអំពីថ្មភក់ ចេតិយបុរាណកសាងនៅ សតវត្សទី ១៥ ព្រះវិហារ ៨ ជ្រុង ស្ថាបនានៅ ក្នុងសតវត្សទី១៩-២០ ស្នាមព្រះពុទ្ធបាទជាន់ទុកឆ្លាក់ជាប់នឹងថ្មចម្លាក់ព្រះពុទ្ធចូលបរិនិព្វាន និងព្រះពុទ្ធបដិមាជាច្រើនអង្គកសាងក្នុងរាជព្រះបាទពញាធម្មរាជានាឆ្នាំ១៤៧៤-១៤៩៤ កន្លែងទម្លាក់កាក់ផ្សងសំណាងហៅ ថា “ចាន់តារ៉ែ ឬចាន់ចាវ៉ែ” និងព្រះបរមរូបព្រះរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។ ភ្ញៀវទេសចរ អាចឡើងលើកំពូលភ្នំគយគន់ទិដ្ឋភាពព្រៃព្រឹក្សា និងទស្សនាព្រះអាទិត្យរះ នៅពេលព្រឹកព្រលឹម ព្រមទាំងទស្សនាមរតកបុរាណដែលមានបន្សល់ទុករាប់រយឆ្នាំ និងអាចបរិភោគអាហារនៅ អាហារដ្ឋានក្បែរជើងភ្នំ។