ស្ថិតក្នុង ស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ
ចាប់ពីថ្ងៃទី01សីហា2023 ស្រ្តីផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំដែលមានប័ណ្ណមូលធិនិសមធម៌នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល(អត្រាថ្មី) ÷
-ពិនិត្យផ្ទៃពោះថែទាំមុនសម្រាលចំនួន4លើក : ទទួលបានប្រាក់ឧបត្ថម្ភចំនួន 80 000៛ ក្នុង1លើក
-សម្រាលកូន(នៅមូលដ្ឋានសុខាភិបាលសាធារណៈ) :ទទួលបានការឧបត្ថម្ភៈ
✅ចំពោះកូនទោល ទទួលបាន ថវិការ400 000៛
✅ចំពោះកូនភ្លោះ ទទួលបាន ថវិការ600 000៛
✅ចំពោះកូនភ្លោះបី ទទួលបាន ថវិការ800 000៛
-ការថែទាំក្រោយសំរាលទាំងម្ដាយនិងកូនចំនួន3លើក : ទទួលបានប្រាក់ឧបត្ថម្ភចំនួន 80 000៛ ក្នុង1លើក
-ការថែទាំទារករហូតដល់អាយុ2ឆ្នាំ ចំនួន7លើក : ទទួលបានប្រាក់ឧបត្ថម្ភចំនួន 80 000៛ ក្នុង1លើក
សរុបចាប់ពីមានផ្ទៃពោះរហូតដល់កូនអាយុក្រោម2ឆ្នាំ(ចំពោះកូនទោល)ទទួលបានប្រាក់ 1 520 000៛