លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៏ថា នៅក្នុងប្រទេសកម្ពុជា អាត្រាមរណភាពរបស់ទារកនៅមានកម្រិតខ្ពស់ ជាពិសេសទារកទើបកើត ហើយខាងក្រសួងសុខាភិបាលក៏មានគម្រោងចង់អោយមានការថែទាំទារកនៅតាមមន្ទីរពេទ្យធំៗ ហើយមន្ទីរពេទ្យកុមារជាតិ បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ គុណភាពសេវា ព្រមជាមួយសមត្ថភាព ក្នុងការថែទាំព្យាបាល កុមារនិងទារក ឲ្យស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការកែលំអរ ពង្រឹងគុណភាព សុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា ។លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស មានប្រសាសន៏បែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើ ជំនាញ អនុវត្តន៏ការថែទាំ ព្យាបាលជម្ងឺទារកសំរាប់គ្រូពេទ្យ និងគលានុបដ្ឋាក ក្រោមគំរោងកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យកុមារជាតិ និង អង្គការ Kofih កូហ្វី នាព្រឹកថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ២០២០ នៅមន្ទីរពេទ្យកុមារជាតិ ។
សូមបញ្ជាក់ថា ក្រោមកិច្ចពិភាក្សានៅដើមឆ្នាំ២០១៩ រវាងមន្ទីរពេទ្យកុមារជាតិ និង អង្គការ កូហ្វី ក្នុងការជួយ ពង្រឹងសមត្ថភាពគ្រូពេទ្យ និងគលានុបដ្ឋាក នៅតាមបណ្តាខេត្ត មន្ទីរពេទ្យកុមារជាតិបានពិភាក្សាបុគ្គលិកជំនាញទាំងគ្រូពេទ្យ និងគលានុបដ្ឋាក ផ្នែកជម្ងឺទារកនិងជំងឺធ្ងន់ធ្ងរ ក្នុងការរៀបចំបែបបទ អនុវត្តន៏លើជំនាញព្យាបាលថែទាំជំងឺទារកដែលមានរយះពេល៦ខែ ។ ក្រោមការឧបត្ថម្ភថវិការពី អង្គការ កូហ្វី លើការពង្រឹងការថែទាំ ព្យាបាលនៅមន្ទីពេទ្យទាំងបី ដែលមានខេត្តពោធិសាត់ ប៉ៃលិន និង ខេត្តបាត់ដំបង ហើយចំណែកខេត្តរតនគីរី ស្ថិតនៅក្រោមការឧបត្ថម្ភពីអង្គការ កយការ KOICA ៕
Phone Number: 023884137
https://maps.app.goo.gl/GPNVT1K93BeKBg6A6