ខណ្ឌច្បារអំពៅ (អក្សរឡាតាំង: Chbar Ampov រឺ Khan Chbar Ampov) បានបង្កើតឡើងយោងតាមអនុក្រឹត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ បំបែកចេញពី ខណ្ឌមានជ័យ មាន៨សង្កាត់ ទីតាំងសាលា ខណ្ឌច្បារអំពៅ គឺនៅសាលា ខណ្ឌមានជ័យចាស់ រីឯសាលាខណ្ឌមានជ័យថ្មី មានទីតាំងនៅក្បែរផ្សារចាក់អង្រែចូលតាមមហាវិថីអគ្គមហាសេនាតេជោហ៊ុនសែន។ ស្ថិតនៅ រាជធានីភ្នំពេញ មាន ៨សង្កាត់ និង ៤៩ភូមិ