មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ
សេវាផ្នែកសង្រ្គោះបន្ទាន់ នៅម៉ាលីសបុត្រព្រះវិហារ អាទិភាពរបស់យើងខ្ញុំគឺ "ផ្តោតលើការសង្រ្គោះអាយុជីវិតអ្នកជំងឺបានរហ័ស និងទាន់ពេលវេលា"។ ការសម្រាលទាំងដោយធម្មជាតិ និងដោយវះកាត់ នៅសម្ភពម៉ាលីសបុត្រព្រះវិហារ គឺសុទ្ធតែស្ថិតនៅក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យមានសម្ថតិភាព មានជំនាញច្បាស់លាស់ ជាច្រើនជំនាញ មានក្រមសីលធម៌វិជ្ជាជីវៈ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលនៅជាប់ជាមួយចាំមើលថែទាំយ៉ាងដិតដល់ ដើម្បីប្រាកដថាការសម្រាលដោយសុវត្ថិភាព ទាំងម្តាយនិងទារក។ ក្រោយពេល សម្រាល គិលានុប្បដ្ឋាយិកាផ្នែកថែទាំទារក នឹងមើលថែយ៉ាងដិតដល់សុខភាពទារក ហើយចំពោះម្តាយនឹងមានការថែទាំពិសេសលើស្ថានភាពសុខភាពក្រោយសម្រាលភ្លាមៗ ដោយក្រុមគ្រូពេទ្យ ព្រោះមានមុខរបួសដែលត្រូវការបន្តថែទាំយ៉ាងដិតដល់។ មុនចេញត្រឡប់ទៅផ្ទះ នឹងមានការពិនិត្យរកមើលចុងក្រោយបង្អស់ទៅលើស្ថានភាពសុខភាពទាំងម្តាយនិងទារកដោយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព!
☎️លេខទូរស័ព្ទ៖ 0886626515
📌ផែនទី៖ https://maps.app.goo.gl/vQB1PuwwMKnB1X4B8