មន្ទីរពហុព្យាបាល សុវណ្ណ​ នៅបាត់ដំបង

Post by admin

15:40 - 08/03/2024

Comment

មន្ទីរពហុព្យាបាលសុវណ្ណ ផ្តល់នូវការថែទាំសុខភាព និងការព្យាបាលជម្ងឺ ប្រសិទ្ទិភាព គុណភាព និងគោរពនូវសេចក្តីថ្លៃថ្នូរ របស់អ្នកជំងឺ តាមរយៈចំណេះដឹងវិទ្យាសាស្រ្តសុខាភិបាល និង ការប្រើប្រាស់នូវឧបករណ៍វេជ្ជសាស្រ្តដ៏ទំនើបទាន់សម័យ ។ មន្ទីរពហុព្យាបាលសុវណ្ណ ប្រម៉ូលផ្តុំដោយ វេជ្ជបណ្ឌិត គ្រូពេទ្យជំនាញ វេជ្ជបណ្ឌិតឯកទេស ដែលមានបទពិសោធខ្ពស់ និងយូរអង្វែង។ យើងជាមន្ទីរពេទ្យឯកជន ដែលមានសមត្ថភាពខ្ពស់ ក្នុងការព្យាបាល និងថែទាំអ្នកជម្ងឺ សឹងគ្រប់ប្រភេទដល់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេស គ្រប់ភេទ គ្រប់វ័យ។

 មន្ទីរពហុព្យាបាលសុវណ្ណបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពមូលដ្ឋាននិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពអន្ដរជាតិនៅទូទាំងពិភពលោក។

 បច្ចុប្បននេះ មន្ទីរពហុព្យាបាលសុវណ្ណ បានក្លាយជាដៃគូគ្លីនិកសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពក្នុងស្រុកភាគច្រើននៅក្នុងប្រទេសកម្ពុជា (ដូចជា INFINTY, FORTE អាស៊ី KPMI ក្រុមហ៊ុនធានារ៉ាប់រង CVI) និងអង្គការមូលដ្ឋានជាច្រើនដែលបានធានារ៉ាប់រងបុគ្គលិករបស់ពួកគេ។

យើងកំពុងធ្វើការផងដែរជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិព្រូដិន, មេនូឡាយហ្វ៍និងក្រុមហ៊ុនធានារ៉ាប់រងជីវិតកម្ពុជា។

 

Phone Number:0536363777

Website:http://www.sovannclinic.com

Map:http://www.sovannclinic.com/