មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ នៅភ្នំពេញ

Post by admin

12:30 - 07/03/2024

Comment

មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាមន្ទីរពហុព្យាបាលដំបូងដែលផ្តល់សេវាកម្មផ្នែកព្យាបាល​ និង​ គ្រប់គ្រង ផ្នែកសុខភាពរួមបញ្ចូលគ្នានៅប្រទេសកម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ១៩៩៧ ហើយមានទីតាំង​ចំកណ្តាល នៃទីក្រុងភ្នំពេញ ទន្ទឹមនឹងនេះក៏មានសាខានៅក្រុងព្រះសីហនុ និង ខេត្តកោះកុងផងដែរ ដើម្បីកាន់តែងាយ ស្រួលក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដល់លោកអ្នក។

ក្រុមអ្នកជំនាញដែលមានភាពរួសរាយរាក់ទាក់របស់យើងខ្ញុំ អាចប្រើបានច្រើនភាសារ(ខ្មែរ អង់គ្លេស ចិន ចិនកាតាំង កូរ៉េ ជប៉ុន បារាំង និង វៀតណាម។ល។) ក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពដ៏មានប្រសិទ្ធិភាព ដល់លោកអ្នក។

ពិសេសជាងនេះទៅទៀត​ មន្ទីរពហុព្យាបាលហ្វឺសសិនធឺរយើងខ្ញុំមានក្រុមវេជ្ជបណ្ឌិតជំនាញប្រកបដោយ បចេ្ចកទេសល្អ និង​ ក្រមសិលធម៌ខ្ពស់ ហើយយើងខ្ញុំមានផ្នែកវេជ្ជសាស្រ្តលើសពី២០ផ្នែក ដីម្បីផ្តល់នូវសេវាកម្ម ពិគ្រោះ វិនិច្ឆ័យ និង ព្យាបាលដ៏មានជំនាញវេជ្ជាជីវៈដល់អ្នកជម្ងឺរបស់យើងខ្ញុំ។

មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ តម្លៃសេវាសមរម្យ ហើយក៏ជាមន្ទីរពហុព្យាបាលដៃគូរបស់ក្រុមហ៊ុនធានារ៉ាប់រង បរទេសជាច្រើនប្រទេសផងដែរ។

មន្ទីរពហុព្យាបាលហ្វឺសសិនធឺរ គឺជាជម្រើសទីមួយសំរាប់លោកអ្នក។

ផ្នែកវេជ្ជសាស្រ្ត :

  •  ផ្នែកជម្ងឺទូទៅ
  •  ផ្នែកវៈកាត់ទូទៅ
  •  ផ្នែករោគស្ត្រី
  •  ផ្នែកជម្ងឺកុមារ
  •  ផ្នែកជម្ងឺមនុស្សចាស់
  •  ផ្នែកមាត់ធ្មេញ
  •  ផ្នែកច្រមុះ ត្រចៀក បំពង់ក
  •  ផ្នែកប្រព័ន្ធប្រសាទ
  •  ការព្រឹក្សាយោបល់ផ្លូវចិត្ត
  •  ផ្នែកបាញ់គ្រួស
  •  ផ្នែកក្រសោមគូទ
  •  ផ្នែកជម្ងឺសើរស្បែក និង កាមរោគ
  •  ផ្នែករូបសាស្រ្ត
  •  មន្ទីរពិសោធន៍
  •  ផ្នែកតម្រង់នោម

សេវាកម្មទូទៅ:

  •  សង្រ្គោះបន្ទាន់24ម៉ោង
  •  អ្នកជម្ងឺក្រៅ
  •  អ្នកជម្ងឺសំរាកពេទ្យ
  •  ពិនិត្យសុខភាព
  •  ពិគ្រោះជម្ងឺតាមអុីនធឺរណេត
  •  សេវាផ្ទេរជម្ងឺសង្គ្រោះបន្ទាន់
  •  សេវាកម្មរថយន្តសង្រ្គោះបន្ទាន់
  •  កន្លែងព្យាបាលដែលត្រូវបានកំណត់
  •  ការសហការ
  •  សេវាកម្មធានារ៉ាប់រង

សេវាកម្មពិសេស:

  •  សេវាសមាជិកVIP
  •  សេវាធានារ៉ាប់រងវេជ្ជសាស្រ្ត
  •  កម្មសិក្សាសំរាប់អ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្រ្ត
  •  ការផ្សព្វផ្សាយសាសនាតាមផ្នែកវេជ្ជសាស្រ្ត

Phone Number: 023211010

Website : https://www.cambodiafirstclinic.com/kh/

Map: https://maps.app.goo.gl/qGJeJdfnbgVx1qkB6