មន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញ

Post by admin

14:32 - 01/03/2024

Comment

 ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ មន្ទីរពេទ្យកាល់ម៉ែត បានទទួលពិគ្រោះជំងឺក្រៅ ចំនួន១៣០,៥៧៩នាក់ និងទទួលអ្នកជំងឺដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៥៤,៥១៥នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆមាស របស់មន្ទីរពេទ្យកាល់ម៉ែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

 

ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មន្ទីរពេទ្យកាលម៉ែត សហការជាមួយ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត» នៅក្នុងសាលសន្និសីទ អគារតេជោសន្តិភាព នៃមន្ទីរពេទ្យកាល់ម៉ែត ។ កម្មវិធីនេះជាកម្មវិធីប្រចាំឆ្នាំ របស់មន្ទីរពេទ្យកាល់ម៉ែត ដែលរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវការស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។

Phone Number: 023426948

http://www.calmette.gov.kh

https://maps.app.goo.gl/QRkuLbBSvzG5ABF46