ន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ បង្កើតឡើងក្នុងឆ្នាំ ២០១៦ បាននិងកំពុងផ្តល់សេវាវេជ្ជសាស្រ្តលំដាប់ពិភពលោកដល់ប្រជាជនកម្ពុជា។ជាមួយនឹងវេជ្ជបណ្ឌិតកម្ពុជាដ៏មានបទពិសោធន៍ យើងអាចបន្តផ្តល់សេវាថែទាំសុខភាពតាមបែបជប៉ុនប្រកបដោយគុណភាពខ្ពស់នៅក្នុងប្រទេស។
ដើម្បីបន្តផ្តល់នូវបទពិសោធន៍ល្អពេលនៅមន្ទីរពេទ្យដល់អតិថិជន ការថែទាំប្រកបដោយគុណភាពខ្ពស់ដោយការទទួលស្គាល់និងការស្វែងយល់ពីតម្រូវការរបស់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាអទិភាពរបស់យើង។
នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ក្រុមវេជ្ជសាស្ត្ររបស់យើងនឹងមើលថែរក្សាលោកអ្នកដូចជាក្រុមគ្រួសារ “ វេជ្ជបណ្ឌិតក្នុងគ្រួសាររបស់អ្នក” ។ យើងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់ដែលនឹងផ្តល់ជាប្រយោជន៍ដល់ប្រទេសជាតិនិងបន្តខិតខំដើម្បីបានការទទួលស្គាល់ថាជា“ មន្ទីរពេទ្យដែលគួរអោយទុកចិត្តបំផុតនៅលើពិភពលោក” ។
ប្រធានមន្ទីរពេទ្យៈ វេជ្ជបណ្ឌិត Okawada Manabu
ប៉ុន្មានឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចប្រទេសកម្ពុជា និងចំណេះដឹងពីសុខភាពរបស់ប្រជាជនកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តែយើងអាចនិយាយបានថាកំរិតនៃការផ្តល់ការថែទាំវេជ្ជសាស្រ្តគឺស្ថិតក្នុងស្ថានភាពមួយមានកំរិតនៅឡើយ។ ដើម្បីកាត់បន្ថយការចំណាយពេលវេលានិងថ្លៃសេវាព្យាបាលនៅក្រៅប្រទេស យើងខ្ញុំបានគិតថាចាំបាច់ត្រូវបង្កើតមន្ទីរពេទ្យមួយដែលជាទីទុកចិត្តនៅទីក្រុងភ្នំពេញ។ មន្ទីរពេទ្យយើងខ្ញុំមានវេជ្ជបណ្ឌិត និងបុគ្គលិកដែលបានបញ្ជូនមកពីជប៉ុនរួមជាមួយបុគ្គលិកជាជនជាតិកម្ពុជាដែលបានបញ្ជូនទៅរៀនពីសេវាសុខាភិបាលនៅជប៉ុនដើម្បីផ្តល់នូវការថែទាំវេជ្ជសាស្ត្រតាមបែបជប៉ុនជូនលោកអ្នក។ មិនត្រឹមតែព្យាបាលទៅលើជម្ងឺប្រចាំថ្ងៃនិងរបួសស្រាលៗប៉ុណ្ណោះទេ យើងក៏មានទទួលព្យាបាលជម្ងឺសង្រ្គោះបន្ទាន់ និងពិនិត្យសុខភាព(ការពិនិត្យសុខភាពលំអិត) ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពប្រចាំថ្ងៃរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា។
នាយកប្រតិបត្តិៈ Keiya Kamata
Phone Number: 023260152
https://maps.app.goo.gl/6LDVJK55BpeDGzMT7