មន្ទីរពេទ្យជោរៃ ភ្នំពេញ នៅតែជាមន្ទីរពេទ្យ ដែលមានសមត្ថភាពមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវបច្ចេកទេស ផ្នែកវិទ្យាសាស្ត្រ ដើម្បីព្យាបាលប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង និងកាន់មានប្រសិទ្ធភាពខ្ពស់ ។
មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បច្ចុប្បន្នមានកញ្ចប់ពិនិត្យសុខភាពសម្រាប់បុរស ស្ត្រី ជាមួយតម្លៃសមរម្យ លទ្ធផលច្បាស់លាស់ ជាក់លាក់ ត្រឹមត្រូវ រហ័ស។ក្នុងនោះមន្ទីពេទ្យនេះ ក៏មានផ្តល់សេវាកម្មជាច្រើន រួមមាន៖- សេវាកម្មលាងឈាម បន្ទប់ធម្មតា- សេវាកម្មលាងឈាម បន្ទប់ VIP ធំទូលាយនិងផាសុកភាព- សេវាកម្មលាងឈាម សង្គ្រោះបន្ទាន់- វះកាត់តសរសៃដៃ ( AVF ) សម្រាប់អ្នកជម្ងឺលាងឈាម- សេវាកម្មដាក់ ( Catheter ) បង្កប់ក្រោមស្បែកសម្រាប់ការលាងឈាមរយៈពេលវែង- សេវាកម្មលាងឈាមប្រកបដោយតម្លៃសមរម្យ-លាងឈាមដោយម៉ាស៊ីទំនើប ស្តង់ដា រួមនិងសេវាកម្មពិនិត្យនិងព្យាបាលជំងឺជាច្រើនទៀត។
ក្រៅពីសេវាកម្មខាងលើផងដែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក៏ បានសម្តែងនូវមោទនភាពខ្លាំង ចំពោះមន្ទីរពេទ្យជោរ៉ៃរបស់ខ្លួន ដែលត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសរើសឱ្យត្រៀមសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ១៩។
ក្នុងពេលនោះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងថា មន្ទីរពេទ្យជោរៃជាមន្ទីរពេទ្យ ដែលមានសមត្ថភាពមួយនៅក្នុងប្រទេសកម្ពុជា ព្រោះមន្ទីពេទ្យនេះកំពុងទទួលបាននូវប្រជាប្រិយភាព សមត្ថភាព និងគុណភាពកម្រិតអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា មន្ទីរពេទ្យ ជោរ៉ៃ បានចាប់ផ្តើមកសាងសង់តាំងពីឆ្នាំ ២០១០ ដោយបានចំណាយថវិកាអស់ប្រមាណ ៤2 លានដុល្លារ ដោយបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៥ ហិកតា និង អគារ ១ហិកតា ដែលមានទីតាំងនៅក្នុងសង្កាត់និរោធ ខណ្ឌ័ច្បារអំពៅរាជធានីភ្នំពេញ។
មន្ទីពេទ្យដ៏ធំនេះ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៤ ក្រោមវត្តមាន សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមវៀតណាម លោក ង្វៀន តាន់ យ៉ុង។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ មន្ទីរពេទ្យជោរៃភ្នំពេញ បានចុះហត្ថលេខា MOU លើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងគោលបំណង ដើម្បីបង្កើន និងចែករំលែកនូវបច្ចេកទេស ផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង ក្នុងការយកទៅប្រើប្រាស់ ដើម្បីព្យាបាលប្រជាពលរដ្ឋកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក ញៀន ហុងណាម អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងលោកសុខផុន វឌ្ឍនៈ នាយកសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល៕