មន្ទីរពេទ្យ ដឺ ប្រេស្ទីហ្ស៍ នៅភ្នំពេញ

Post by admin

16:14 - 05/03/2024

Comment

មន្ទីរពេទ្យអន្តរជាតិលំដាប់ថ្នាក់ពិភពលោក The Prestige បានបើក ដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ មានមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិមួយផ្សេងទៀត ហើយ ដែលជាមន្ទីរពេទ្យមានភាពល្បីល្បាញលំដាប់ថ្នាក់ពិភពលោក ដោយ បានសម្រេចចិត្តបោះទុនវិនិយោគដល់ទៅ ៧ លានដុល្លារ ដើម្បីជួយដល់វិស័យ សុខាភិបាល នៅកម្ពុជា។ មន្ទីរពេទ្យលំដាប់ពិភពលោក The Prestige Hospital បានប្រកាសបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ ពលរដ្ឋកម្ពុជាតាមស្តង់ដារលំដាប់អន្តរជាតិ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លក្ខណៈពិសេស ដែលមន្ទីរពេទ្យស្តង់ដារ អន្តរជាតិនេះ នាំមកជូនពលរដ្ឋកម្ពុជានោះ គឺស្តង់ដារសេវាកម្ម និងតម្លៃសមរម្យ។ ក្នុងនោះ លោកបណ្ឌិត Tay Christopher ជា នាយកប្រតិបត្តិនៃមន្ទីរពេទ្យ The Prestige Hospital រាជធានីភ្នំពេញ បានឲ្យដឹងថា សេវាកម្មក្នុងមន្ទីរ ពេលនេះ មានគុណភាពដល់កម្រិតស្តង់ដារប្រទេសសិង្ហបុរី តែបើនិយាយពីតម្លៃ សេវាកម្មវិញ គឺអាចទទួលយកបានសម្រាប់លទ្ធភាពកម្ពុជា ព្រោះវាទាបជាងតម្លៃ មន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។ លោកបន្ថែមថា “យើងនឹងនាំមកនូវស្តង់ដាបែប អន្តរជាតិ និងសេវាកម្មថែទាំសុខភាពបែបសិង្ហបុរី ជាមួយនឹងបច្ចេកវិទ្យា សុខាភិបាលចុងក្រោយ តាមវិធីសាស្ត្រវេជ្ជសាស្រ្តអន្តរជាតិ និងប្រកបដោយ ក្រមសីលធម៌ខ្ពស់”។

លោកវិជ្ជបណ្ឌិត ក្នុងនាមជានាយកប្រតិបត្តិ ម្នាក់នេះបានបង្ហាញនូវគំនិត សុទិដ្ឋិនិយម ចំពោះការវិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការសហការ ដោយជិតស្និតជាមួយនឹងដៃគូផ្នែក សុខាភិបាល និងក្រសួងសុខាភិបាល មន្ទីរពេទ្យ The Prestige Hospital នេះ នឹងចូលរួមលើកកម្ពស់ស្តង់ដារនៃ ការថែទាំសុខភាព ឲ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត។ ពាក់ព័ន្ធនឹងបញ្ហារីក រាលដាល នៃមេរោគ កូវីដ ១៩ ក្នុងប្រទេសកម្ពុជា លោកបានបង្ហាញចេតនាក្នុង ការចូលរួមថា មន្ទីរពេទ្យ The Prestige Hospital នឹងសហការជាមួយនឹង មន្ទីរពេទ្យ ដែលត្រូវបានក្រសួងសុខាភិបាលកំណត់ និងស្ថាប័នផ្សេងៗទៀត ទោះបីមន្ទីរពេទ្យអន្តរជាតិមួយនេះ មិនអាចទទួលព្យាបាលអ្នកជំងឺមានផ្ទុក មេរោគ កូវីដ ១៩ ក៏ដោយ ដោយសារក្រសួងសុខាភិបាលកម្ពុជា បានកំណត់ មន្ទីរពេទ្យសម្រាប់ទទួលករណីជំងឺ កូវីដ ១៩ រួចទៅហើយ។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ The Prestige Hospital មានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានគ្រែសម្រាកព្យាបាល ចំនួន ១០០ យូនីត។ មន្ទីរពេទ្យមួយនេះ ប្រមូលផ្តុំទៅដោយវិជ្ជបណ្ឌិតមាន ជំនាញច្បាស់លាស់ មកពីបរទេស ដែលមានបទពិសោធន៍តាមជំនាញរៀងៗខ្លួន ជាច្រើនឆ្នាំ ដោយក្នុងដំណាក់កាលបើកជាលើកដំបូងនេះ មន្ទីរពេទ្យ ដី ប្រេស្តីហ្សី នឹងបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ ម៉ោង ៧ យប់ ដែលមាន សេវាកម្មទាក់ទងនឹងសុខភាពជាច្រើនប្រភេទ៕

 Phone Number: 023 266 999