“មន្ទីរពេទ្យតេជោសែនកោះធំ” នឹងក្លាយជាមណ្ឌលផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និងតំបន់ជុំវិញ។មន្ទីរពេទ្យតេជោសែនកោះធំ គឺជាមន្ចីរពេត្យរបស់រដ្ឋដែលមានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។