ផ្នែកសេវារថយន្តសង្គ្រោះបន្ទាន់
មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ផ្តល់ជូននូវសេវារថយន្តសង្គ្រោះបន្ទាន់ 24ម៉ោង ។ រថយន្តសង្គ្រោះបន្ទាន់បំពាក់ដោយបរិក្ខារទំនើបក្នុងការសង្គ្រោះជាមួយនឹងក្រុមគ្រូពេទ្យមានជំនាញនិងបទពិសោធន៍
ជួយសង្គ្រោះជីវិតមនុស្ស ដោយការផ្តល់ឈាម
ឈាមគឺជាឱសថដ៏សំខាន់សំរាប់ជួយសង្គ្រោះជីវិតមនុស្ស។ រហូតដល់ពេលបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញរូបមន្តផលិតឈាមនៅឡើយទេ។ ផលិតផលឈាមសំរាប់ជួយសង្គ្រោះជីវិតមនុស្ស គឺមានតែឈាមដែលបូមចេញពីខ្លួនមនុស្សតែម្យ៉ាងគត់។ ធម្មជាតិបង្កើតមនុស្សមក បានតំលើងរោងចក្រផលិតឈាមនៅក្នុងខ្លួនមនុស្សស្រាប់។ សំរាប់មនុស្សពេញវ័យ មានសុខភាពល្អ ការបូមចេញផលិតផលឈាមត្រឹម ២៥០មីលីលីត្រ គឺពិតជាមិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងមានប្រយោជន៍ដល់សុខភាពមនុស្សទៀតផង។
ការដែលបូមឈាម ពិតណាស់ គឺគេមិនមែនចេះតែបូមយកៗទេ មុនបូមឈាម គ្រូពេទ្យបានពិនិត្យសុខភាពអ្នកដែលចង់បរិច្ចាគ ហើយប្រាកដថាអ្នកបរិច្ចាគអាចមានសុវត្ថិភាព ទើបពេទ្យអាចបូមបាន។
ក្នុងឆ្នាំ២០២៣នេះ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានប្រើប្រាស់ផលិតផលឈាម ជាង១៥០០ប្លោកសំរាប់ជួយសង្គ្រោះជីវិតមនុស្សរាប់រយនាក់ ហើយយើងមិនបញ្ឈប់ត្រឹមហ្នឹងទេ យើងនឹងប្រើប្រាស់ផលិតផលនេះ បន្តជួយសង្គ្រោះជីវិតមនុស្សរាប់រយ រាប់ពាន់នាក់ទៀត។
សួរថា តើមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានឈាមមកពីណា? មានប្រភពច្រើនណាស់ គឺបានមកពី បុគ្គលិកពេទ្យខ្លះ បានមកពីបុគ្គលិកធនាគារខ្លះ បានមកពីសិស្សសាលាខ្លះ បានមកពីកងកម្លាំងខ្លះ បានមកពីសប្បរុសជនគ្រប់មជ្ឈដ្ឋាន ហើយតែប្រភពសំខាន់ជាងគេ គឺបានមកពីបងប្អូនអ្នកជំងឺហ្នឹងឯង។
ចូលរួមបរិច្ចាគឈាម ដើម្បីសុខភាព និង ដើម្បីជួយសង្គ្រោះជីវិត។
Give
Save