មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

Post by admin

08:59 - 06/03/2024

Comment

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុ ងមួយថ្ងៃៗមានអ្នកជំងឺជាច្រើនបានមកទទួលសេវាព្យាបាល ដោយមិនត្រឹមតែអ្នកខេត្តសៀមរាបប៉ុណ្ណោះទេ គឺមានមកពីបណ្តាខេត្តផ្សេងៗដូចជា មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពងធំ និងខេត្តបាត់ដំបង់ជាដើម។

 
 
ក្នុងឱកាសទទួលអំណោយជាគ្រែសម្រាប់អ្នកជំងឺមកសម្រាកព្យាបាលជំងឺចំនួន ២១គ្រែ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្ត មានគ្រែចំនួន ៤៧០គ្រែ មានអ្នកជំងឺសម្រាកព្យាបាលជំងឺ ជាប្រចាំក្នុងមួយថ្ងៃចំនួន ៤៥០នាក់ ហើយពេលខ្លះមានច្រើនលើសលុប ដែលធ្វើឱ្យខ្វះគ្រែសម្រាប់អ្នកជំងឺដេកក៏មាន។
 
 
លោក ប៉ែន ផលគុណ បានឲ្យដឹងទៀតថា មូលហេតុដែលអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះច្រើន ដោយសារតែនៅទៅនេះមានផ្តល់សេវាមួយចំនួនដែលមន្ទីរពេទ្យតាមបណ្តាខេត្តផ្សេងៗ មិនទាន់មាន ជាពិសេសលើសេវាវះកាត់។ លោកក៏បានថ្លែងអំណរគុណចំពោះវិស័យឯកជន ដែលបានផ្តល់គ្រែដល់មន្ទីរពេទ្យបង្អែកខេត្តនៅពេលនេះ ដែលជាចំណែកមួយជួយដល់ការផ្តល់សេវាសម្រាកព្យាបាលរបស់អ្នកជំងឺ។
 
 
លោក Sirisak Rojanaprasertkij ប្រធានមន្ទីរពេទ្យ អន្តរជាតិរ៉ូយ៉ាល់អង្គរ បានឲ្យដឹងដែរថា កន្លងមកមន្ទីរពេទ្យរបស់លោក តែងតែបានជួយដល់ការងារសង្គមជាច្រើន។ ហើយចំពោះការផ្តល់គ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅពេលនេះ គឺក្នុងគោលបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការផ្តល់កន្លែងសម្រាប់អ្នកជំងឺសម្រាកបានកាន់តែច្រើន និងគ្រប់ទៅតាមតម្រូវការអ្នកជំងឺ។ ខណៈមន្ទីរពេទ្យបង្អែកខេត្ត គឺបានតួរនាទីសំខាន់មានការផ្តល់សេវាច្រើន ដែលធ្វើឱ្យអ្នកជំងឺមកពីតំបន់ផ្សេងៗមកទទួលសេវា ហើយគិតថា គ្រែទាំងនេះនឹងជួយសម្រួលដល់មន្ទីរពេទ្យបង្អែកបានខ្លះ៕
 
Phone Number:063764091