មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

Post by admin

13:52 - 09/04/2024

Comment

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ សហការជាមួយ​ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យទន្តសាស្ត្ររំចង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យនិងព្យាបាលធ្មេញជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដោយ ក្នុងនោះចុះឈ្មោះពលរដ្ឋបាន៨៦នាក់ ព្យាបាលបាន៦៦នាក់ វះកាត់ធ្មេញ១នាក់ ដកធ្មេញ៥គ្រាប់ចំនួន៦នាក់និងប៉ះធ្មេញ៣-៤គ្រាប់ ចំនួន១៣ករណី។ សូមរំលឹកថា មន្ទីរពេទ្យទន្តសាស្ត្ររំចង់បានចុះអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីផ្តល់សេវាព្យាបាលជំងឺមាត់ធ្មេញ និងអភិវឌ្ឍធនធានមនុស្សផ្នែកទន្តសាស្រ្ត។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានដៃគូប្រតិបត្តិការជាច្រើន ក្នុងនោះមានអង្គការបេះដូងជប៉ុនផងដែរ ដែលជួយធ្វើការងារសប្បុរស ដើម្បីប្រជាជននៅស្រុកជុំវិញ រួមមាន៖ ស្រុកក្រូចឆ្មារ ស្រុកឃ្មុំ ស្រុកមួយចំនួននៅខេត្តក្រចេះ។ សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ដែលមានបំពាក់ដោយបរិក្ខារទំនើប។ ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗអគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ៕

📌ផែនទី៖ https://maps.app.goo.gl/AVJXHJniAHBFTZVv7