មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ

Post by admin

14:32 - 01/03/2024

Comment

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ(Royal Phnom Penh Hospital)គឺជាមន្ទីរពេទ្យទំនើបឈានមុខមួយ នៅកម្ពុជា ខណៈក្នុងឱកាសគ្រប់ខួប៩ឆ្នាំ ខាងមន្ទីរពេទ្យបានប្រកាសបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់អ្នកមកពិនិត្យសុខភាពនៅមន្ទីរពេទ្យផ្ទាល់។មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញគឺជាបងប្អូនរបស់មន្ទីរពេទ្យបាងកកប្រទេសថៃដែលជាមន្ទីរពេទ្យ២ក្នុងចំណោមមន្ទីរពេទ្យទាំង៤៨របស់ក្រុមហ៊ុនBangkok Dusit Medical Services Public Co.,Ltd (BDMS)នៅក្នុងប្រទេសថៃនិងប្រទេសខ្មែរ។ BDMSគឺជាក្រុមហ៊ុនមន្ទីរពេទ្យឈានមុខគេនៅក្នុងប្រទេសថៃ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៩ជាមន្ទីរពេទ្យតូចមួយរហូតក្លាយខ្លួនជាមន្ទីរពេទ្យដែលធំជាងគេបង្អស់និងមានកិត្យានុភាពបំផុតមួយ

 

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានមន្ទីរពេទ្យនិងគ្លីនិកឈានមុខគេលំដាក់អន្តរជាតិមន្ទីរពេទ្យផាយ៉ាថៃជាដើម។

ក្រុមហ៊ុនមន្ទីរពេទ្យមួយនេះត្រូវបានគេចាត់ចូលជាមន្ទីរពេទ្យឯកជនកំពូលៗទាំង៥ក្នុងពិភពលោក ហើយអ្វីដែលធ្វើអោយក្រុមហ៊ុនមួយនេះជោគជ័យនោះគឺការមានគោលការណ៍នឹងអនុវត្តតាមយុទ្ធសាស្រ្តរបស់ស្ថាប័នរបស់ពួកគេដែលមានដូចខាងក្រោម៖

ការបណ្តុះបណ្តាលសមត្ថភាពរបស់ក្រុមគ្រូពេទ្យ

ថ្វីត្បិតនៅក្នុងមន្ទីរពេទ្យទាំងអស់របស់ក្រុមហ៊ុននេះពោពេញទៅដោយពេទ្យដែលមានជំនាញវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់ ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អទាំងក្នុងស្រុកនិងបរទេសរួមមាន ប្រទេសថៃ កម្ពុជា​ បារាំងនិងអាមេរិកប៉ុន្តែពួកគេមិនភ្លេចក្នុងការយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ពួកគេជាបន្តរបន្ទាប់នោះឡើយ។

ពួកគេយល់ឃើញថាភាពរីកចម្រើននៃបុគ្គលិកនឹងបង្កើតអោយមានភាពរីកចម្រើនៅក្នុងស្ថាប័ន ហើយដើម្បីធានាអោយមាននូវការរីកលូតលាស់នៃសមត្ថភាពរបស់បុគ្គលិកសព្វថ្ងៃនេះក្រុមហ៊ុននេះបានផ្តល់នូវការបណ្តុះបណ្តាលជាច្រើនតាមរយៈការស្រាវជ្រាវវេជ្ជសាស្រ្ត

Phone Number:012991000

http://www.royalphnompenhhospital.com

https://maps.app.goo.gl/cECRWdUoeVNMDVz68