មន្ទីរពេទ្យអន្តរជាតិ អរៀនដា នៅភ្នំពេញ

Post by admin

14:32 - 01/03/2024

Comment

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិដ៏ធំមួយនៅកម្ពុជា ផ្ដល់តម្លៃពិនិត្យព្យាបាលសមរម្យជូនប្រជាជនខ្មែរ

មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ជា​មន្ទីរពេទ្យ​ស្តង់ដារ​អន្តរជាតិ​ដ៏​ធំ​មួយ ដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៦៦ ផ្លូវ​លេខ​៣១cc សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ផ្ដល់​តម្លៃ​ពិនិត្យ​ព្យាបាល​សមរម្យ​ជូន​ប្រជាជន​ខ្មែរ​ទូទៅ​មានលទ្ធភាព​មក​ទទួល​បាន​នូវ​សេវាកម្ម​សុខភាព​ស្តង់ដារ​អន្តរជាតិ​។

មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា មាន​ទីតាំង​ធំ​ទូលាយ​ជាមួយ​នឹង​ការ​រចនា​អគារ និង​បន្ទប់​ស្នាក់នៅ​របស់​អ្នកជំងឺ​មាន​លក្ខណៈ​ស្តង់ដារ អនាម័យ មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា មាន​ជំនាញ​ផ្នែក​សម្ភព ផ្នែក​រោគ​ស្ត្រី ផ្នែក​លំបាក​មាន​កូន ផ្នែក​ជំងឺ​ទូទៅ ផ្នែក​កុមារ ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ព្យាបាល​ជំងឺ​កម្រិត​ធ្ងន់ និង​ផ្នែក​វះកាត់​ទូទៅ​។

មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា បាន​គិតគូរ​ល្អិតល្អន់​នូវ​តម្លៃ​ដ៏​សមរម្យ​របស់ខ្លួន​ដើម្បី​ឲ្យ​ប្រជាជន​ទូទៅ​គ្រប់​កម្រិត នៃ​ស្តង់ដារ​ជីវភាព មានលទ្ធភាព​មក​ទទួល​បាន​នូវ​សេវាកម្ម​សុខភាព​ស្តង់ដារ​អន្តរជាតិ។ ក្នុង​នោះ​តម្លៃ ៖ ការពិនិត្យ​សុខភាព​ទូទៅ​ត្រឹមតែ ១២០​ដុល្លារ តែប៉ុណ្ណោះ អតិថិជន​នឹង​ទទួលបាន​ការ​ពិនិត្យរ​ហូត​ដល់ ១៤​មុខងារ​សម្រាប់​កញ្ចប់​ស្តង់ដា​ដោយ​ជួប​ពិគ្រោះ​សុខភាព​ផ្ទាល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ជនជាតិ​បរទេស មាន​បទពិសោធន៍​រហូត​ដល់​២០​ឆ្នាំ​ឯណោះ​។ រីឯ​កញ្ចប់​សម្រាល​កូន​ដោយ​ធម្មជាតិ តម្លៃ​ត្រឹមតែ ១០៩៩​ដុល្លារ អតិថិជន​នឹង​ទទួលបាន​នូវ​កញ្ចប់​សម្រាល​ដោយ​ធម្មជាតិ ដ៏​មាន​សុវត្ថិភាព គុណភាព និង​ផាសុកភាព​ដែល​ក្នុង ១ ករណីៗ​មាន​វេជ្ជបណ្ឌិត​ឯកទេស និង​គិលានុបដ្ឋាយិកា​ជំនាញ​សម្រាលកូន​រហូតដល់ ០៩ នាក់ ហើយ​អតិថិជន ឬ​អ្នកជំងឺ​នឹង​ទទួល​បានការ​ថែម​ជូន​ដោយ​ឥតគិតថ្លៃ​នូវ កញ្ចប់​ពិនិត្យ​សុខភាព​ទូទៅ​, កញ្ចប់​ពិនិត្យ​សុខភាព​កុមារ និង​កញ្ចប់​ប្រឹក្សា​អាហារូបត្ថម្ភ ពេលដែល​ជាវ​កញ្ចប់​សម្រាល​នេះ​ទៀតផង​។​

ដើម្បី​ពង្រីក​វិសាលភាព នៃ​ការ​ព្យាបាល និង​ដើម្បី​ឲ្យ​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ខ្មែរ មិនចាំបាច់​ទៅ​ព្យាបាល​នៅ​បរទេស មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា បាន​បំពាក់​បន្ថែម​នូវ​ម៉ាស៊ីន និង​ឧបករណ៍​ទំនើបៗ​ជាច្រើន​ដូចជា​៖ ម៉ាស៊ីន MRI, ម៉ាស៊ីន​CT Scan, ម៉ាស៊ីន​ថតកាំរស្មីអ៊ិច​, ម៉ាស៊ីន​វាស់​កំហាប់​ឆ្អឹង​, ម៉ាស៊ីន​ថត​កៀន​សុដន់​ដោយ​កាំរស្មីអ៊ិច និង​ម៉ាស៊ីន​ជាច្រើន​ទៀត ជាមួយ​បច្ចេកទេស​ចុងក្រោយ​បំផុត​ដែលមាន​សមត្ថភាព​ក្នុង​ការថត ស្កេ​ន​ជាលិកា​ខួរក្បាល ដុំ​សាច់ សរសៃ​ឈាម សរីរាង្គ​កាយ​ក្នុង សរសៃ​ឈាម​បេះដូង ស្បូន សុដន់ កំហាប់​ឆ្អឹង និង​សរីរាង្គ​កាយ​ផ្សេងទៀត​។ ម៉ាស៊ីន​របស់​មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា ត្រូវបាន​ថត និង​បញ្ជា​ដោយ​អ្នក​ជំនាញ​ជា​ជនបរទេស​ដែលមាន​ជំនាញ និង​បទពិសោធន៍​ច្រើន​ឆ្នាំ​។ ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ជនជាតិ​បរទេស មានបទពិសោធន៍​រហូត​ដល់​២០​ឆ្នាំ​ឯណោះ ហើយ​ការបកប្រែ​លទ្ធផល​ថត គឺ​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​ក្រុមហ៊ុន Medisol Solution ដែលជា​ក្រុមហ៊ុន​ថត​ឆ្លុះ​រូបភាព​វេជ្ជសាស្ត្រ​ឈាន​មុនគេ​នៅ​ប្រទេស​សិង្ហ​បុរី។

កាន់តែ​ពិសេស​ផង​ដែរ ដើម្បី​អបអរសាទរ នៃ​ការ​បើក​ដំណើរការ មន្ទីរពេទ្យ​អន្តជាតិ​អ​រៀន​ដា មាន​ការ​ផ្តល់ជូន​ពិសេស ដល់​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា​លើ​សេវាកម្ម​ពិនិត្យ​សុខភាព​ទូទៅ​ទៀតផង​! ដោយ​លោកអ្នក​ចំណាយ​ត្រឹមតែ​២០០ដុល្លារ តែប៉ុណ្ណោះ នឹង​ទទួលបាន​កញ្ចប់​ពិស្ដារ មានការ​ពិនិត្យ​រហូត​ដល់​២៧​មុខងារ​នៃ​រាងកាយ និង​ជួប​ពិគ្រោះ​សុខភាព​ផ្ទាល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស ជនជាតិ​បរទេស មាន​បទពិសោធន៍​រហូត​ដល់​២០​ឆ្នាំ។ការ​ផ្តល់​ជូន​នេះ​សម្រាប់​លោកអ្នក​ដែល​អញ្ជើញ​មក​កក់​កញ្ចប់​ពិនិត្យ​សុខភាព​ទូទៅ ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ ២០២៣ ដល់ ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ ២០២៣ តែប៉ុណ្ណោះ៕

 

https://maps.app.goo.gl/LeNodJy2PRSzbt36A