រាជរដ្ឋាភិបាលបានប្រកាសទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ទីរពេទ្យដែលសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង ១.៥ហិកតា ផ្តួចផ្តើមគំនិតដំបូងដោយលោកស្រី ជេននី រីតស្កេស (Janne Ritskes) ប្រធានអង្កការ តាប៊ីថា កម្ពុជា (Tabitha Cambodia) និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកជំទាវ អ៊ឹង កន្ថាផាវី តាមរយៈការរៃអង្គាសថវិកាពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស និងបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
តាមចំណាររបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ បានប្រកាសទិញយកមន្ទីរពេទ្យនគរទេព និងប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីថ្វាយព្រះមរមរាជកិត្តិយសចំពោះព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ តាមព្រះរាជលំងានព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះមរមកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។
Map: https://maps.app.goo.gl/BzaEqjs1Nsvt2oS48