មន្ទីរសំរាកព្យាបាលបេះដូងឈូកបានខិតខំវិនិយោគបន្ថែមលើសេវាដែលមានស្រាប់ រូមមាន៖
- ផ្នែកវះកាត់ទូទៅ(វះកាត់តូច ធំ) វះកាត់ឆ្អឹង វះកាត់ពោះទូទៅ
- វះកាត់សំរាល
- ផ្នែកសំរាល និងពន្យារកំណើត
- ផ្នែករោគស្រ្តី ពិនិត្យនិង ឆ្លុះម៉ាត់ស្បូន។
មន្ទីរសំរាកព្យាបាលបេះដូងឈូក មានក្រុមគ្រូពេទ្យឯកទេល ជំនាញ និងបានបំពាក់ឧបករណ៍ទំនើមៗដូចជា គ្រែវះកាត់ Electronic, ឧបករណ៍វះកាត់ទំនើបៗ ជណ្តើរយន្ត ដែលរក្សាបាននូវសុវត្តិភាពក្នុងការវះកាត់។
ក្នុងនោះដែរក្នុងតំនើរការរបស់ខ្លួនក្នុងការបំរើសេវាជូនប្រជាពលរដ្ឋកន្លងមក មន្ទីរសំរាកព្យាបាលបេះដូងឈូកមានសេវាជាច្រើនទៀតដូចជា៖
- សង្រ្គោះបន្ទាន់ទូទៅ សង្រ្គោះបន្ទាន់ជំងឺបេះដូង សង្រ្គោះបន្ទាន់ជំងឺវះកាត់
- ពិគ្រោះជំងឺទូទៅ
- ជំងឺបេះដូង ជំងឺទូទៅ ទឹកនោមផ្អែម
- ជំងឺកុមារ សើរស្បែក
- ផ្នែករូបភាពវេជ្ជសាស្រ្តរួមមាន៖
+ អេកូ៖ អេកូបេះដូង(មនុស្សពេញវ័យនិងកុមារ) អេកូពោះទូទៅ សន្លាក់ អេកូផ្ទៃពោះ អេកូសរសៃឈាម អេកូក ពងស្វាស។
+ វាស់ចង្វាក់បេះដូង(អគ្គីសនីក្រាហ្វិកចង្វាក់បេះដូង)
+ ថតកាំរស្មីអ៊ិច
- ផ្នែក មន្ទីរពិសោធន៍
ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋកន្លងមកមន្ទីរសំរាកបេះដូងឈូកបានបំរើសេវាជូនប្រជាពលរដ្ឋចំនួន 12934នាក់ សរុបចំនួនដងនៃការពិនិត្យចំនួន 43722ដង។ ក្នុងនោះតាមការស្ទង់មតិឃើញថាក្នុងចំនោមអ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺមានអត្រាពេញចិត្តនូវសេវារបស់មន្ទីរសំរាកព្យាបាលបេះដូងឈូកចំនួន 93,2% និងមិនពេញចិត្ត មាន 6,8%។