ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិច និងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូងទល់នឹងខេត្តតៃនីញនិងខេត្ដឡុងអាន ប្រទេសវៀតណាម ប្រមាណ ២៥៨ គ.ម ។ នៅទីរួមខេត្តស្វាយរៀង មានទន្លេធំមួយហ៊ុំព័ទ្ធនៅភាគខាងកើត និងខាងត្បូង ដោយទន្លេនោះភាគច្រើនត្រូវបានគេហៅឈ្មោះថា «ទន្លេវ៉ៃគោ» ។