មើល​ប្រចៀវ​ជើង​ភ្នំ​សំពៅ ខេត្តបាត់ដំបង

Post by admin

08:20 - 12/06/2024

Comment

បន្ទាប់​ពី​ចំណាយ​ពេល​ឡើង​​ភ្នំ​សំពៅ​ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ និង​ទេសភាព​នៅ​លើ​កំពូល​ភ្នំ​នា​ពេល​ថ្ងៃ​រួច ភ្ញៀវ​ទេសចរ​អាច​បន្ត​នៅ​រង់ចាំ​មើល​សកម្មភាព​នៃ​ការ​ហោះហើរ​របស់​ហ្វូង​សត្វ​ប្រចៀវ​ចេញ​ពី​ល្អាង​ភ្នំ នា​ពេល​ថ្ងៃ​រៀប​លិច។ គួរ​បញ្ជាក់​ថា ខេត្ត​បាត់ដំបង មាន​ល្អាង​ប្រចៀវ​ចំនួន ២ កន្លែង​ គឺ​នៅ​​ល្អាង​ភ្នំ​សំពៅ​ខាងកើត និង​មួយ​ទៀត​នៅ​ល្អាងភ្នំសំពៅ​ខាង​ជើង។ ​ល្អាង​ប្រចៀវ​ទាំង​២​នេះ បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​​សម្រាប់​ខេត្ត​បាត់ដំបង​ ដោយ​វា​ជា​កន្លែង​លំហែ​កាយ​មួយ​ដែល​អាច​ឲ្យ​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ មក​ទស្សនា​និង​ថត​យក​រូបភាព​អនុស្សាវរីយ៍យ៉ាងស្រស់ស្អាត ហើយ​ជា​មធ្យម មាន​ភ្ញៀវ​ទេសចរ​ចន្លោះពី ២៥០ ទៅ ៣០០ នាក់​ក្នុង​មួយ​ថ្ងៃ​។

📌ផែនទី៖ https://maps.app.goo.gl/V4ECUUVioDcrDCtc9