របាំព្រះរាជទ្រព្យ

Post by admin

18:00 - 05/03/2024

Comment

របាំ​ព្រះ​រាជ​ទ្រព្យ​ (អង់គ្លេស: Royal Ballet of Cambodia) គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា (Dance of Royal Wealth) ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។

ប្រវត្តិ នៃរបាំព្រះរាជទ្រព្យ

របាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យកាល អាណាចក្រនគរភ្នំ ដែលកម្ពុជា បានទទួលអរិយធម៌ពី ប្រទេសឥណ្ឌា សំណង់ទីសក្ការៈជាច្រើនបានរីកដុះដាលពេញផ្ទៃប្រទេស ដែលសាងសង់ សម្រាប់ឧទ្ទិសថ្វាយដល់ ពួកទេវៈ ឬ ពួកទេវតា ការហូរចូលនូវអរិយធម៌ឥណ្ឌា មិនត្រឹមតែជាការជ្រួតជ្រាប ផ្នែក ភាសា សាសនា បដិមា សំណង់ និង ស្ថាប័ត្យកម្ម នោះទេ ថែមទាំងបញ្ជ្រាប ផ្នែកសិល្បៈរបាំផងដែរ ភស្តុតាង ដែលគេបានលើកឡើងថា របាំក្បាច់បុរាណខ្មែរ មានដើមកំណើតនៅ ស.វទី៣ នោះ គឺការកឃើញ នៅរូបចម្លាក់ស្រីរបាំ ធ្វើអំពីដីដុត ក្នុងបរិវេណ វត្តគំនូរស្ថិតនៅ ស្ថានីយ៍អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។

យោងតាមកំណត់ត្រាសិលាចារឹកអង្គរបុរី K.557, K.600 ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ.សករាជ ត្រូវនិង ស.វទី៧ ក្នុងរាជព្រះបាទ មហេន្ទ្រវរ្ម័ន បានពណ៌នា អំពីការថ្វាយដង្វាយ នូវនាដការរបាំ ៧ នាក់ ដើម្បីរាំបូជា ចំពោះអទិទេព ឬ ទេវៈ និងការរកឃើញ នូវ រូបចម្លាក់ព្រះឥសូររាំ លំអនៅលើស៊ុមផ្ដែរទ្វារ នៃរចនាបថ សម្បូរព្រៃគុហ៌ ក្នុងរាជព្រះបាទ ឥសានវរ្ម័នទី១ គ.សករាជ (៦១៥ - ៦៣៥) ។ភាពដូចគ្នា ទៅនិងការសន្និដ្ឋានរបស់ ប្រវត្តិវិទូលោក Martin Banham និងលោក James R. Brandon ដែលពណ៌នាថា របាំក្បាច់បុរាណ របស់កម្ពុជាទំនងជាកើតមានតាំងពី ស.វទី៧ ឬ មុនសម័យកាលអង្គរទៅទៀត ដែលលោកបានសរសេររៀបរាប់ ក្នុងសៀវភៅនិពន្ធរបស់លោក មានចំណងជើងថា "The Cambridge Guide to Theatre" ចេញផ្សាយដោយ សកលវិទ្យាល័យ Cambridge ឆ្នាំ 1995 ។

យោងតាមកំណត់ត្រាសិលាចារឹក ប្រាសាទព្រះខ័ន ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ត្រូវនិង គ.សករាជ ១១៩១ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំ ក្រុងអង្គរធំ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ដែលសបញ្ចាក់ឱ្យឃើញថា ចក្រភពអង្គរមានភាពរីកចម្រើនយ៉ាងខ្លាំងទៅលើផ្នែកសិល្បៈរបាំ ។[៦] ក្នុងនោះផងដែរ មានចម្លាក់អប្សារាជាង ១៥០០ចម្លាក់ សុទ្ធតែបានឆ្លាក់នូវក្បាច់ខុសគ្នា ដែលបង្ហាញជាអប្សរា​ច្រៀង និង​រាំ​យ៉ាង​ល្អិតល្អន់​ នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត ដ៏ល្អប្រណិតក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលត្រូវបានគេជឿជាក់ថា ក្រុមរបាំអប្សារា ក្នុងរាជរបស់ព្រះអង្គអាចមានការសម្ដែង របាំអប្សរា ប្រមាណជា ៣០០០ នាក់ ។

"រាជរបាំព្រះរាជទ្រព្យកម្ពុជា" - ស្នាដៃដ៏វិសេសវិសាលនៃបេតិកភណ្ឌផ្ទាល់មាត់និងអរូបីរបស់មនុស្សជាតិកាលបរិច្ឆេទប្រកាស: ខែវិច្ឆិកាឆ្នាំ 2003 ។ របាំរាជបល្ល័ង្កកម្ពុជាឬរបាំអប្សរាគឺជាទម្រង់សិល្បះដែលមានរចនាបទខ្ពស់ត្រូវបានបង្ខាំងយ៉ាងសំខាន់ទៅលើរាជវាំងនៃព្រះបរមរាជវាំងហើយត្រូវបានសម្តែងជាចម្បងដោយស្ត្រីសម្រាប់គោលបំណងកម្សាន្តក៏ដូចជាពិធីបុណ្យជូនពរពិធីបុណ្យ។ វាជាប្រភេទល្ខោនលេចធ្លោជាងគេនៅប្រទេសកម្ពុជាដែលមានរចនាប័ទ្មរបាំបុរាណ។ កម្រងកំប្លែងរួមបញ្ចូលទាំងរបាំនៃការសរសើរឬការអញ្ជើញនិងការអនុម័តនៃរឿងប្រពៃណី។ អ្នករាំនៃទំរង់បែបបុរាណនេះជារឿយៗសំដៅទៅលើអ្នករបាំអប្សរា។ ទម្រង់របាំនេះត្រូវបានណែនាំជាលើកដំបូងទៅកាន់បណ្តាប្រទេសបរទេសនិងត្រូវបានគេស្គាល់ច្រើនបំផុតក្នុងអំឡុងទសវត្សឆ្នាំ 1960 ក្នុងនាមជារបាំព្រះរាជទ្រព្យខ្មែរ។ សម្តេចនរោត្តមបុប្ផាទេវីជាបុត្រីរបស់ព្រះបាទនរោត្តមសីហនុ។ របាំអប្សរាត្រូវបានបំផុសគំនិតយ៉ាងពិសេសពីរចនាបថរបស់អ្នកពីជាងមួយពាន់ឆ្លាក់អប្សរានៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ដូចដែលបានបង្ហាញដោយអប្សរាទាំងនេះអ្នករបាំសេឡេស្ទាលបានក្លាយជាផ្នែកមួយនៃវប្បធម៌ខ្មែរអស់រយៈពេលជាងមួយពាន់ឆ្នាំមកហើយ។ ដំណើរមកប្រទេសកម្ពុជាគឺបានបញ្ចប់នៅពេលដែលនរណាម្នាក់បានចូលរួមយ៉ាងហោចណាស់រាំបែបប្រពៃណីបែបនេះ។