រមណីយដ្ឋានចម្ការខ្មែរ ឬហៅថា រមណីយដ្ឋានទឹកជ្រោះបរយ៉ាខា ស្ថិតនៅជាប់នឹងមាត់ស្ទឹង ឬជ្រោះក្នុងភូមិបរហ៊ុយក្នុង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជារមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងតែល្បីរន្ទឺ ដោយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលទៅលេងកម្សាន្តយ៉ាងច្រើនកុះករទាំងខ្មែរ និង បរទេស ហើយបើសិនជាធ្វើដំណើរទៅលេងរមណីយដ្ឋាន ចម្ការខ្មែរនេះ ត្រូវចេញពីទីរួមខេត្តបាត់ដំបង កាត់តាមជើងភ្នំសំពៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសខាងលិច ដែលមានចម្ងាយ ប្រហែលជាង ៨០ គីឡូម៉ែត្រ ដល់ក្រុងប៉ៃលិន រួចហើយបន្តធ្វើដំណើរទៅទិសខាងលិច ឆៀងទៅខាងត្បូង ចម្ងាយពីក្រុងប៉ៃលិន ប្រហែលជា ៥ ទៅ ៦ គីឡូម៉ែត្រ ដោយឆ្លងកាត់តាមផ្លូវលំមួយកន្លែង។