រមណីយដ្ឋានឆ្នេរខ្សាច់ស ខេត្តកោះកុង

Post by admin

16:11 - 10/06/2024

Comment

រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង គឺជារមណីយដ្ឋានមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងពុះកញ្ជ្រោលពីមួយថ្ងៃទៅមួយថ្ងៃ។ វាមានចម្ងាយប្រមាណ ១៩០គីឡូម៉ែត្រ ពីវត្តភ្នំ ប្រមាណ ៥ម៉ោង។

  • ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ)
  • ពីតានៃ រហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។
  • ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រមណីយដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។
  • ធ្វើដំណើរពី «រមណីយដ្ឋានពយយាយម៉ៅ» ទៅរមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។

នៅទីនោះមានខ្សាច់សក្បោសទឹករាក់ៗស្រួលលេង​ ទឹកសមុទ្រដូចគ្រីស្តាល់មិនចាញ់ស្រុកគេឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្ញៀវទេសចរគួរតែដឹងពីចំនុចសំខាន់ដូចខាងក្រោម

  • ដើម្បីទៅដល់គោលដៅ ភ្ញៀវទេសចរត្រូវឆ្លងកាត់ភូមិស្រុក ដែលជាផ្លូវលំ មានគ្រលុកធំៗ កន្លែងខ្លះស្ទើរតែដាច់ផ្លូវផងដែរ
  • នៅទីនោះ ពុំទាន់មានកន្លែងស្នាក់នៅ​​ទេ ប៉ុន្តែយើងអាចបោះតង់ដោយខ្លួនឯងបាន
  • នៅទីនោះ ពុំទាន់មានលក់អាហារ និងភេសជ្ជៈនៅឡើយទេ ។ ភ្ញៀវទេសចរ គួរតែរៀបចំជាមុនដូចជា បាយ អាហារ ភេសជ្ជៈ (ទឺកក្រូច ទឹកសុទ្ធទឹកកក ចង្ក្រានអាំងសាំង កន្ទេលអង្គុយលេងដោយខ្លួនឯង ។ កន្ទេល​ បើទៅជួលនៅទីនោះមួយតម្លៃ ២ ម៉ឺនរៀល។

រមណីយដ្ឋានឆ្នេរខ្សាច់ស តាបារាំងនេះ ស្ថិតនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយត្រូវធ្វើដំណើរតាមផ្លូវចូលចំការដូងប្រេង ម៉ុងរិទ្ធី កែវផុស។

📌ផែនទី៖ https://maps.app.goo.gl/daN2EDTGYPTmSSe6A