រមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរី ស្ថិតនៅតាម ដងទន្លេមេគង្គត្រើយខាង លិចចម្ងាយ ៥១គ.ម ខាងត្បូងទីរួមខេត្ត មានទីតាំងនៅភូមិជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (មុខវត្តសុពណ៌គិរីរាម ហៅវត្តជ្រោយអំពិល)។
រមណីយដ្ឋាននេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលនៅតាមបណ្ដាខេត្ត ជាពិសេសបងប្អូនក្នុងតំបន់ ទៅទស្សនាកម្សាន្តនៅថ្ងៃឈប់សម្រាកពីការងារ និងក្នុងឱកាសពិធីបុណ្យជាតិខ្មែរនានា។
សក្តានុពលទេសចរណ៍ ៖ មានរោងបណ្ដែតទឹកនៅលើទឹកទន្លេមេគង្គដ៏ស្រស់ស្អាត ទេសភាពជុំវិញអំណោយផល មានម្ហូបខ្មែរជាច្រើនមុខ សម្រាប់ភ្ញៀវទេសចរអាចធ្វើការកម្ម៉ង់តាមតម្រូវការ។ ភ្ញៀវទេសចរអាចមុជទឹកលេងកម្សាន្ដ សម្រាក់ហូបអាហារ និងភេសជ្ជៈនៅក្នុងរោងបណ្តែតទឹក និងថតរូបអនុស្សាវរីយ៍។