រមណីយដ្ឋានតាព្រហ្ម ខេត្តក្រចេះ

Post by admin

15:21 - 13/06/2024

Comment

រមណីយដ្ឋាន តាព្រហ្ម គឺជារមណីយដ្ឋានធម្មជាតិមួយ មានចម្ងាយ ៦៥ គីឡូម៉ែត្រពីខេត្តក្រចេះ ស្ថិតនៅ ភូមិស្ចឹម ឃុំឆ្នើម ស្រុកស្នួល ខេត្តក្រចេះ ដោយនៅទីនោះមានព្រែកមួយ មានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សា ដុះអម សងខាងព្រែកយ៉ាងស្រស់ស្អាត និង មានដើមឫស្សីដុះទេរជាជួរនៅផ្នែកខាងលើនៃព្រែក យ៉ាងស្រស់ស្អាតផងដែរ។ នៅទីនេះ អ្នកទេសចរអាចសម្រាកលម្លៃ ពិសារអាហារថ្ងៃត្រង់ជាលក្ខណៈគ្រួសារ នឹង មុជទឹកលេងកម្សាន្តនារដូវប្រាំង ដែលមានទឹក ថ្លាយង់។