រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅលើដងទន្លេមេគង្គចម្ងាយ ១៦ គ.ម តាមផ្លូវលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
សក្តានុពលទេសចរណ៍ ៖ ជាកន្លែងប្រជុំកូនកោះតូចៗជាច្រើន ព្រមទាំងមានឆ្នេរខ្សាច់ និងជ្រលងទឹកហូរជាច្រើនសណ្ឋាន មានដើមរៃ ដើមរាំង និងទឹកទន្លេថ្លាយង់នារដូវប្រាំងអាចអោយភ្ញៀវទេសចរមុជលេងកម្សាន្តបានយ៉ាងសប្បាយ រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី មានលក្ខណៈជារដូវកាលគឺភ្ញៀវអាចទៅលេងកំសាន្ដបានតែក្នុងរដូវប្រាំង គឺចាប់ពីខែមករា ដល់ខែឧសភា តែប៉ុណ្ណោះ។ ភ្ញៀវនិយមទៅលេងកម្សាន្តច្រើនជាងគេបំផុតជាពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំ ចិន-វៀតណាម ដែលមានភ្ញៀវមកពីគ្រប់ខេត្ត-ក្រុង រាប់ម៉ឺននាក់មកលេងកម្សាន្ត។ សម្រាប់ភ្ញៀវគឺអាចចុះងូតទឹកលេងកម្សាន្ត រួចឡើងមកទទូលទានអាហារ តាមរោងផ្ទះទឹកដែលសង់ជាជួរ ហូរហែរនៅទីនោះស្រាប់ ។ ត្រីប្រចាំតំបន់នេះគឺមានដូចជា ត្រីក្របី ត្រីក្អែក ត្រីប៉ាវាមុខពីរ ត្រីព្រួល និងចាក់ច្រែង ភ្ញៀវអាចយកទៅធ្វើម្ហូបម្ហូបពិសេសប្រចាំតំបន់នេះមានដូចជា ត្រីដុត ត្រីបំពង ស្ងោជ្រក តាមតំរូវការ។ ចាក់ច្រែងជាប្រភេទខ្ចៅម្យ៉ាង មានគូតស្រូចវែង ដែលមាននៅក្នុងតំបន់កាំពី ឯត្រីក្របី ត្រីខ្យា ត្រីធំៗ ប្រជាពលរដ្ឋនៅទីនោះនេសាទបាន ហើយយកប្រោះទុកក្នុងទ្រុង សម្រាប់ធ្វើម្ហូបជូន តាមភ្ញៀវកុម៉្មង់។
☎️លេខទូរស័ព្ទ៖ 0886695920
📌ផែនទី៖ https://maps.app.goo.gl/sHZJH5DzURUw7ZXq6