រមណីយដ្ឋានទឹកឈូ ខេត្តកំពត

Post by admin

14:50 - 28/03/2024

Comment

រមណីយដ្ឋានទឹកឈូ គឺជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលមានភ្ញៀវទេសចរណ៍ស្គាល់ច្រើនព្រោះជារមណីយដ្ឋានដែលមានវ័យចំណាស់ជាងគេបន្ទាប់ពីរមណីយដ្ឋានភ្នំបូកគោ។ រមណីយដ្ឋានទឹកឈូជាតំបន់មានទឹកធ្លាក់ហូរកាត់តាមជ្រលងភ្នំកំចាយកាត់តាមដៃព្រែករហូតដល់ទីរួមខេត្តកំពតដែលជាប្រភពទឹកសាបយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្តកំពត។ 

រមណីយដ្ឋានដែលមានវ័យចំណាស់នេះមានទឹកធ្លាក់ថ្លាឈ្វេងមើលឃើញដល់បាត មានទឹកហូររេញៗមិនចេះដាច់សូម្បីនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំបែកផ្កាត្រែងអាចឱ្យយើងហែលលេងយ៉ាងសប្បាយរីករាយ និងមានកញ្ចុះជាច្រើនដែលសន្ធឹងខ្លួនរង់ចាំភ្ញៀវទេសចរទៅសម្រាកលំហែកាយ ព្រមទាំងមានអាហារដ៏មានឱជារសជាច្រើនមុខ។

📌ផែនទី៖ https://maps.app.goo.gl/3uyxYjM7CNTHH3TAA