រមណីយដ្ឋាន ទំនប់ម្លេច​ ខេត្តកំពត

Post by admin

14:42 - 28/03/2024

Comment

រមណីយដ្ឋាន ទំនប់ម្លេច គឺជាទីកន្លែងបែបធម្មជាតិដ៏ស្រស់ស្អាតមួយនៅស្រុកជុំគិរី ខេត្តកំពតដែលមានចំងាយប្រហែល៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើបងប្អូនជិះតាមផ្លូវជាតិលេខ៣​ត្រឹមគីឡូម៉ែត្រលេខ៩៦ មានផ្លូវបត់ស្តាំនឹងចូលដល់រមណីយដ្ឋាននោះហើយ។ នៅតំបន់នោះគេសង្កេតឃើញមានកន្លែងកំសាន្ត កញ្ចុះស្បូវសម្រាប់សម្រាក ភ្លក្សរសជាតិអាហារល្បីប្រចាំតំបន់​ និងមានតង់សម្រាប់គេងយប់ដែលមានតម្លៃសមរម្យ និងមានទឹកបឹងនៅខាងមុខដែលមើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន។ រមណីយដ្ឋាននេះស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ បងប្អូនអាចសាកល្បងទទួលយកបទពិសោធន៍នៃការដើរលេងបែបធម្មជាតិនៅទីនោះបាន។  

☎️លេខទូរស័ព្ទ៖​​ 0975097933
📌ផែនទី៖ https://maps.app.goo.gl/rhumJB7h8PZN8eZm6