រមណីយដ្ឋានបែបធម្មជាតិ កំពូលពេជ្រ ឬអន្លង់ភ្ញៀវ

Post by admin

08:02 - 28/03/2024

Comment

កំពូលពេជ្រ ឬអន្លង់ភ្ញៀវ៖ ស្ថិតនៅស្រុកត្រាំកក់  ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅទីនោះ មានសួនកម្សាន្ដ និងចម្ការដំណាំជាច្រើនប្រភេទនៅ​តាម​ជើង​ភ្នំ​ និង​ចង្កេះ​ភ្នំ​ ព្រមទាំង​​កន្លែងហែលទឹកឬលេងទឹក, ជិះទាទឹក, បោះជំរុំឬបោះតង់, គយគន់ថ្ងៃលិច, ដើរទស្សនាកសិដ្ឋាន, ញុំអាហារ, ពិកនិច, ជិះក្តាររំអិល, ដើរលេងថ្មើរជើង, សួនកុមារឬកន្លែងលេងទង, ទស្សនាសួនផ្កា, ទស្សនាសួនដាំណាំ, អាងហែលទឹក, គយគន់ថ្ងៃរះ, BBQ, កន្លែងគេង, កាហ្វេ, កញ្ចុះ, កញ្ចុះ​លើទឹក។ រមណីយដ្ឋាននេះផងដែរ ព័ទ្ធជុំវិញដោយជួរភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល។

☎️លេខទូរស័ព្ទ៖​​ 066826789
📌ផែនទី៖ https://maps.app.goo.gl/HhfNCVJXYoVLLJXQ9