រមណីយដ្ឋានភ្នំក្រាំងដីមាស ខេត្តកំពង់ឆ្នាំង

Post by admin

08:45 - 13/06/2024

Comment

រមណីយដ្ឋានភ្នំក្រាំងដីមាស ស្ថិតនៅក្នុងឃុំស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅ​ពីទីរួមខេត្ត​ឆ្ពោះ​ទៅខេត្តពោធិ៍សាត់ លើផ្ទៃដីប្រមាណ ២៨៨ហិចតា។ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកទស្សនារមណីយដ្ឋាននេះរៀងរាល់ថ្ងៃ ដោយឡើងទៅលើកំពូលភ្នំតាមផ្លូវបេតុង។ នៅលើកំពូលភ្នំ ភ្ញៀវទេសចរនឹងបានឃើញ និងទស្ស-​នា វត្តធម្មវ័ន្ម ដែលវត្តនេះជាទីនិយមសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ក្រៅពីធ្វើបុណ្យទានតាមព្រះពុទ្ធសាសនា ភ្ញៀវទេសចរក៏អាចដើរកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃវាល​ស្រែ​​ពណ៌បៃតងស្រស់ ដើមត្នោត ផ្ទៃទឹកទន្លេសាប ភូមិឋានប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ពីលើកំពូលភ្នំ។បន្ថែមពីនេះ ភ្ញៀវទេសចរអាចជិះកង់កម្សាន្ត គយគន់ ទេសភាពតាមដងភ្នំក្រាំងដីមាស ទិញវត្ថុអនុស្សា​វរីយ៍ និង​​ទស្សនាការផលិតវត្ថុអនុស្សាវរីយ៍ផ្សេង​ៗ​ផលិតពីដីឥដ្ឋ នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្រៅពីនោះ នៅភូមិទ្រា ឃុំស្រែថ្មី ស្រុករលា​ប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនៅមិនឆ្ងាយ​ពីភ្នំក្រាំង​ដី​មាស ភ្ញៀវទេសចរអាចធ្វើដំណើរតាម​រថយន្ត និងម៉ូតូកងបី ទៅទស្សនាប្រជាពលរដ្ឋឡើងត្នោត ដើម្បីយកទឹកត្នោត​​រម្ងាស់ធ្វើជាស្ករ ឬល្ងូ។

 

📌ផែនទី៖ https://maps.app.goo.gl/YUtgdE2TPUVwhG7F9