ភ្នំជីសូរ្យ ជារមណីយដ្ឋានធម្មជាតិមួយដែលមានកម្ពស់130ម៉ែត្រ ហើយមានកាំជណ្តើរដ៏វ័យចំណាស់ប្រហែល390កាំនៅខាងលិច និង408កាំនៅខាងកើត ហើយនៅទីនោះក៏មានផ្លូវសម្រាប់ម៉ូតូឡានអាចឡើងទៅដល់កំពូលភ្នំផងដែរ។ បើយើងមើលពីកំពូលភ្នំទៅខាងក្រោមយើងនឹងឃើញបឹងចំនួន4 នៅជុំវិញភ្នំដែលបានរំលេចចេញនូវទេភាពធម្មជាតិដ៏ស្រស់ត្រកាល។