រមណីយដ្ឋានភ្នំព្រះធាតុ ខេត្តកំពង់ឆ្នាំង

Post by admin

11:01 - 13/06/2024

Comment

រមណីយដ្ឋានភ្នំព្រះធាតុ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ មាន ចម្ងាយប្រមាណ ៨៤ គ.ម. ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរ អាចទៅកម្សាន្តយ៉ាង​សប្បាយរីករាយលើថ្មស្រស់ស្អាត និងធំៗ រួម​ជាមួយ​នឹង​ម្លប់ឈើធំៗ ត្រជាក់ត្រឈឹង ត្រឈៃជាទីមនោរម្យ។ ​ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាព វាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាល។ ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធ និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តជា លក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ត្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ។

📌ផែនទី៖ https://maps.app.goo.gl/usEtk85QhPDtDNze8