ភ្នំហាន់ជ័យ: ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ ២០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ នៅលើភ្នំនេះ មានព្រះវិហារ និងប្រាសាទគុកខាងត្បូង ដែលបានស្ថាបនាឡើងអំពីឥដ្ឋតាន់បុរាណ ដែលមានទំហំ៧ម៉ែត្របួនជ្រុង និងកម្ពស់១២ម៉ែត្រ កសាងឡើងក្នុងសតវត្សទី៧។ ភ្ញៀវទេសចរ ក៏អាចគយគន់ទន្លេមេគង្គដ៏វែងអន្លាយដាច់កន្ទុយភ្នែកយ៉ាងស្រស់ស្អាតផងដែរ។