រមណីយដ្ឋានល្បាក់កំរោញ ខេត្តពោធិ៍សាត់

Post by admin

11:41 - 14/06/2024

Comment

ទឹកធ្លាក់ ល្បាក់​កំរោញ​​ ជាប្រភេទរមណីយដ្នានធម្មជាតិ ដែលអាចឱ្យទេសចរ ដើរទស្សនាកសិដ្ឋាន ពិកនិច ទទួលទានអាហារ ហែលទឹក និងកម្សាន្តដោយថ្មើរជើងជាដើម ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងរុក្ខជាតិតូចធំ ដុះខៀវស្រងាត់ នៅអមមាត់ទឹកផ្តល់ជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ។ តំបន់ទេសចរណ៍ ល្បាក់​កំរោញ​​ មានទីតាំងស្ថិតនៅ ភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ៥៤គីឡូម៉ែត្រ ពីកោះសំពៅមាស។

📌ផែនទី៖ https://maps.app.goo.gl/MuRGxqADM1hLVcPZ9