រមណីយដ្ឋានវត្តវិហារសសរ១០០ ៖ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦ គ.ម ពីទីរួមខេត្ត ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។
វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ ដោយព្រះបាទចន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជូលជាបន្តបន្ទាប់ ព្រះវិហារត្រូវបានកសាងឡើងវិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។សំបូរមានលក្ខណៈពិសេសមួយលើផ្នែកព្រះពុទ្ធសាសនាគឺមានវត្តចំនួន០៤កន្លែង មានព្រះវិហារដែលមានព្រះពុទ្ធបដិមាបែរព្រះភក្រ្តទៅរកទិសធំៗទាំង០៤គឺ៖
នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ អ្នកស្រុកសំបូរមានប្រពៃណីប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំរយៈពេល០៩ថ្ងៃ ១វត្តធ្វើ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី២១ ខែមេសា រៀងរាល់ឆ្នាំ ។
☎️លេខទូរស័ព្ទ៖ 092138293
📌ផែនទី៖ https://maps.app.goo.gl/z5qvF9nagKniitFE9