រមណីយដ្ឋានអន្លង់ផ្សោតកាំពី ៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៩-៤០ក្បាល រស់នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩។
សក្តានុពលទេសចរណ៍ ៖សម្រាប់ទទូលភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិឡា សាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះដើម្បីមើល និងធ្វើការសិក្សា ពីផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កំរ នៅសេសសល់តិចតួចនៅលើ ពិភពលោក ។ ទទឹមនឹងនោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកដែលចូលចិត្តដើរ លេងតាមដងទន្លេមេគង្គ កំពុងមានការកើនឡើងគូរអោយកត់សំគាល់។