រមណីយដ្ឋានអាងជើងចក់ ស្ថិតនៅក្បែរជើងភ្នំខៀវ ក្នុងភូមិអូរច្រាកើត សង្កាត់បយ៉ាខា ទួលល្វា ក្រុងប៉ៃលិន ដែលជាស្រះក្នុង ភូមិមានស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំ ជាពិសេសនៅទីនេះមានចម្ការកាហ្វេរាប់សិបហិកតាថែមទៀតផង ហើយស្រះទឹកនេះដែរ ត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ ១៩៤០ ក្នុងរបបអាណានិគមនិយមបារាំងមកម៉្លេះ ដោយទឹក នេះហូរមកពីភ្នំក្បាលដំរី រួចហូរចូលទៅកាន់ស្រះទឹកក្នុងភូមិ ដែលស្តុកទុក សម្រាប់កសិករ ដើម្បីក្រោយស្រពដំណាំ។ យ៉ាងណាមិញ នៅពេលធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរនឹងអាចមើលឃើញធម្មជាតិពណ៌ខៀវដ៏ស្រស់ស្អាត ជាមួយនឹងខ្យល់ឱកាសបរិសុទ្ធ ដែលជួយកាត់បន្ថយភាពតានតឹងបានមួយកម្រិតផងដែរ។