រមណីយដ្ឋានធម្មជាតិអូរឫស្សីកណ្ដាល ស្ថិតនៅភាគខាងត្បូងទីក្រុងស្ទឹងត្រែងប្រមាណ៣០គីឡូម៉ែត្រជាទីកម្សាន្តដ៏ពេញនិយមមួយសម្រាប់អ្នកខេត្តស្ទឹងត្រែង និងភ្ញៀវពីចម្ងាយ។ លេងទឹកអូរថ្លាខ្មៅលើថ្ម គ្រប់ដោយព្រឹក្សាលតាវល្លិ៍ដ៏ត្រជាក់ចិត្ត និងមានស្ពានយោលថែមទៀតផង។